ភ្នំពេញ ៖ តារាសម្តែងកញ្ញា ឌុច លីដា ទោះបីជាវ័យរបស់នាងកាន់តែច្រើន តែសម្រស់វិញក៏ស្រុតតាមវ័យនោះដែរ ជាពិសេសនាង នៅតែឈរលំដាប់ជាតួឯក ដ៏មានប្រជាប្រិយភាពមិនចាញ់កាលពីប៉ុន្មានឆ្នាំមុនឡើយ។ នៅជិតបំណាច់ឆ្នាំ២០១៨ នេះកញ្ញា ឌុច លីដា បានលេងឈុតសម្លៀកបំពាក់យ៉ាងស្រស់ស្អាតជាច្រើន ជាពិសេស គឺឈុតសម្លៀកបំពាក់មួយចំនួន ដែលចំហដើមទ្រូង បង្ហាញឱ្យ ទស្សនិជនឃើញថា នាងមិនបានពាក់អាវក្នុងទេ ដែលបញ្ចេញសម្រស់ស្អាតពីធម្មជាតិពិតមែន ។
កន្លងមក កញ្ញាឌុច លីដា មិនញញើតនៅក្នុងការស្លៀកពាក់ស៊ិចស៊ីនោះទេ ពីព្រោះជាចំណងចំណូលចិត្តរបស់នាង គ្រាន់តែការស្លៀកពាក់នោះ គឺទៅតាមពេលវេលា និងតាមកាលៈទេសៈ ។ ដោយឡែកនៅជិតបំណាច់ឆ្នាំ ២០១៨ នេះតារា ឌុច លីដា ទទួលបានការងារថ្មីៗជាច្រើន ស្ទើរតែរកពេលវេលាថតពុំបាន ។ ស្របពេលជាមួយនឹងភាពលេចធ្លោនេះ តារា ស្ដែងឌុច លីដា ក៏បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលនាងបានថតផ្សាយផលិតផលមួយចំនួន តាមរយៈរូបភាពនេះត្រូវបានគេចាប់អារម្មណ៍ឃើញថា ឌុច លីដា មិនបានពាក់អាវក្នុងទេ ។ ថ្វីដ្បិតតែ ឌុច លីដា មិនបានពាក់អាវក្នុងក៏ពិតមែន ប៉ុន្តែមើលទៅនាងនៅតែស្រស់ស្អាត និង គួរឱ្យស្រឡាញ់ រហូតមានការសរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន ៕ ដោយ ៖ បញ្ញាស័ក្តិ