ភ្នំពេញ ៖ ក្រុមមេធាវីស្ម័គ្រចិត្តរបស់ កញ្ញាទេពបូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេង រស្មី ក្នុងនោះ សំណូមពររបស់ភាគីទេពបូព្រឹក្សមាន ៣ ចំណុចដូចខាងក្រោម ៖
ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន ១០ម៉ឺនដុល្លារ និងធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។
ភាគីជនបង្កបានដកឃ្លា ដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។ អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញាទេពបូព្រឹក្សអរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាពត៌មាន។
លោក ហេង ឡុង បានថ្លែងថា “នាព្រឹកថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2019 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញា ទេព បូព្រឹក្ស បានជួបផ្ទាល់ជាមួយនឹងជនបង្កឈ្មោះ ឆេង រស្មី (រូបខាងក្រោម) ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។
ទាំងជនបង្ក និងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង! តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ?
បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ?
តើភាពឈឺចាប់ និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងឱ្យមហាជនជួយរកយុត្តិធម៌?
សំណូមពររបស់ភាគី ទេព បូព្រឹក្ស មាន 3 ចំណុចដូចខាងក្រោម ៖
១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ ។
២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10 ម៉ឺនដុល្លារ ។
៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរ មិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។
ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។
អរគុណសំរាប់បងប្អូនដែលគាំទ្រនិងចូលរួមឈឺចាប់ជាមួយកញ្ញា ទេព បូព្រឹក្ស អរគុណសម្រាប់ការស៊ែរចែករំលែកជូនមហាជនជ្រាបជាព័ត៌មាន”៕ ដោយ ៖ រចនា