ថ្វីបើពិភពមនុស្សបច្ចុប្បន្នកំពុងមានការប្រែប្រួលពី១ថ្ងៃទៅ១ថ្ងៃក្តី ប៉ុន្តែនាជ្រុងមួយនៃផែនដីនេះ នៅមានកុសម្ព័ន្ធ១ក្រុមដែលក្នុងអំឡុង ២០.០០០ឆ្នាំមកហើយ ពួកគេពុំមាន…ប្រែប្រួលអ្វីទាំងអស់ ។
ហេតុការណ៍នេះកើតឡើងគ្រាឧទ្ធម្ភាចក្រមួយបានហោះហើរទៅកាន់តំបន់ព្រំដែនប្រេស៊ីល និងពេរ៉ូ ចៃដន្យជួបព្យុះបង្ខំចិត្តត្រូវបន្ទាបចុះ ស្មានពុំដល់ថា អ្វីៗដែលពួកគេប្រទះឃើញពិតជាពុំនឹកស្មានដល់ ។
អ្នកថតរូបស្ថិតលើយន្តហោះបានតាមឃ្លាំមើលកុលសម្ព័ន្ធមនុស្សនេះឃើញពួកគេ ភិតភ័យយ៉ាងខ្លាំង នាំគ្នាវែកព្រៃលាក់ខ្លួន ។
អ្នកថតរូប Stuekert បានផ្តិតយករូបភាពពុំធ្លាប់មាននេះ។
តាមរយៈរូបភាពបង្ហាញថា ទោះបីពួកគេភ័យខ្លាចព្រោះឃើញ “សត្វចម្លែក” លើអាកាស តែពួកគេនៅមានស្មារតីក្លាហានលើកព្រួញស្នា តម្រង់…បាញ់ ។
ដើម្បីបញ្ចៀសការបំភ័យ ពួកគេអ្នកថតរូបបានឲ្យយន្តហោះឡើងលើខ្ពស់វិញ ។
តាមការសិក្សាក្រុមមនុស្សនេះ ត្រូវបានគេចាក់បញ្ចូលក្នុងចំណោមកុលសម្ព័ន្ធពុំទាន់ “មានឈ្មោះ” តម្រូវឲ្យអ្នកវិទ្យាសាស្ត្រដោះស្រាយអំឡុងឆ្នាំ ២០០៨-២០១០ ។ ប៉ុន្តែដោយពួកគេ ប្តូរលំនៅញឹកញាប់ពេក ទើបពុំទាន់អនុវត្តបាន ។
គួរកត់សម្គាល់ថា ព្រៃអាម៉ាហ្សូនមានកុលសម្ព័ន្ធប្រមាណ ១០០ កំពុងរស់នៅ ។