បុរសជនជាតិម៉ាឡេស៊ីម្នាក់ ថ្មីៗនេះបានធ្វើឲ្យគ្រប់ៗគ្នានៅលើបណ្តាញសង្គម អស់សំណើចជាខ្លាំង នៅពេលគាត់បានសម្រេចចិត្តលេងសើច (troll) ប្រពន្ធរបស់គាត់ចង់ដាច់ផ្ងារតែម្តង តាមរយៈការផ្ញើរូបថតនៅជាមួយមនុស្សសក់វែងម្នាក់ដល់ប្រពន្ធរបស់គាត់បានឃើញ ។ គាត់បានចែករំលែកនូវអ្វីដែលបានកើតឡើងនេះនៅ Twitter ។
បន្ទាប់ទទួលបានរូបភាពនេះនៅលើ WhatsApp ប្រពន្ធរបស់បុរសនេះបានសួរទៅគាត់ថា តើមនុស្សនៅក្នុងរូបថតនោះគឺជាអ្នកណា? ហើយបានជំរុញឲ្យគាត់ត្រូវឆ្លើយតបទៅប្រពន្ធជាមួយពាក្យសុំទោស ។
តាមរយៈការឆ្លើយតបបែបនេះ ប្រពន្ធរបស់គាត់បានគិតថា គាត់កំពុងក្បត់ចិត្តនាងមែនទែនហើយៗ បានធ្វើឲ្យនាងឈឺចុកចាប់យ៉ាងខ្លាំង ដោយនិយាយថា៖ «ខ្ញុំមិនដែលក្បត់អ្នកទេ ហេតុអីអ្នកហ៊ានធ្វើដាក់ខ្ញុំបែបនេះ» ។ មិនយូរប៉ុន្មាន បន្ទាប់ពីនោះ នាងក៏បានប្លុកអាខោនគាត់តែម្តង ។
ប៉ុន្តែ អ្វីដ៏គួរឲ្យអស់សំណើចនោះ គឺថា «មនុស្សស្រី» នៅក្នុងរូបថតនោះ តាមពិតជាគាត់មនុស្សប្រុសទុកសក់វែងប៉ុណ្ណោះ ហើយគាត់គឺជាមិត្តភក្តិប្តីរបស់នាងផងដែរ ៕ ឧត្តម