Saturday, January 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ លេច​ឱកាសល្អៗ​ច្រើន មាន​ប្រយោជន៍​សម្រាប់​បុព្វហេតុ ។ លុយកាក់ ស្ថិរភាព គយរ​សម្រួល​ឡើងវិញ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ​ច្រើន ។​

​ឆ្នាំ​ឆ្លូវ ការងារ រីកចម្រើន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​ដោយសារ​ការប្រឹងប្រែង​ក្នុង​ការងារ ។ លុយកាក់ មិត្តភក្តិ​នាំ​លាភ​មកឲ្យ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​ខាល ៖ ការងារ ត្រូវ​មាន​ភាពម៉ឺងម៉ាត់​ក្នុង​ការងារ កុំឲ្យ​គេ​មើលស្រាល​អ្នក ។ លុយកាក់ មិនល្អ ជួប​រឿង​រំខាន​ចិត្ត​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា​មិន​នឹងនរ ងាយ​កើតរឿង​ប្រចែ​ប្រច័ណ្ឌ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ធូរធារ តែ​មិន​ត្រូវ​បោះទុន​វិនិយោគ​ច្រើន​ពេក ។ មនោសញ្ចេតនា ត្រូវ​ចេះ​រក្សា ការពារ​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រោង ៖ ការងារ ត្រូវ​ចេះ​ក្តាប់​ឱកាស​មាន​ប្រយោជន៍​ក្នុង​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា តែ​នៅ​មាន​បន្ថែម​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា ល្អ​បំផុត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ មិន​ត្រូវ​ឲ្យ​កត្តា​ខាងក្រៅ​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ចំណូល​មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា មិនល្អ ងាយ​កើត​ទំនាស់​ខ្វែងគំនិត​គ្នា​។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ព្យាយាម​ប្រឹងប្រែង ដើម្បី​ក្តា​ប់យក​ឱកាសល្អៗ ។ លុយកាក់ ជួប​សំណាងល្អ​តិចតួច​អំពី​លុយកាក់ ។ ថ្ងៃនេះ​អាច​បញ្ចេញ​ប្រាក់​វិនិយោគ​រក​ចំណេញ​បាន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមែ ៖ ការងារ មិន​រលូន​ល្អ មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ខ្សត់ខ្សោយ មិន​ត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ អំណោយផល​ល្អ សម្រាប់​ការអភិវឌ្ឍន៍​ឈាន​ឡើង​ខ្ពស់​ក្នុង​មុខតំណែង ។ លុយកាក់ ចម្រុងចម្រើន ចំណូល​កើនឡើង​ខ្ពស់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាពសុខដុមរមនា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ប្រឹងប្រែង​អត់ធ្មត់​ក្នុង​ការងារ កុំ​រាថយ ទោះ​ជួប​ការលំបាក​ច្រើនក្តី ។ លុយកាក់ មិនល្អ ការទន្ទឹងរង់ចាំ​អំពី​លុយកាក់​មិន​ដូច​បំណង ។ មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​សម្តី​អ្នកដទៃ​នាំឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​រវាង​អ្នក​និង​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​អារម្មណ៍​ធ្វើ​ការងារ និង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់គ្នា ។ លុយកាក់ ចំណូល​ស្ថិរភាព មាន​ដំណឹង​ល្អ​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​កុរ ៖ ការងារ ព្យាយាម​ធ្វើ​ការងារ នឹង​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​កោតសរសើរ ។ លុយកាក់ មិនល្អ ។ ថ្ងៃ​នេះ​មិន​ត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា កើត​រឿង​ឈ្លោះប្រកែក​គ្នា​ញឹកញាប់ ៕

×