Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្តី ប្រពន្ធ និង​កូន ត្រូវ​រថយន្ត​ធុន​ធំ​បុក​ស្លាប់​ទាំង​៣​នាក់​

spot_img

​ឧ​ត្ត​រ​មានជ័យ​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ ​2625 ស្ថិតនៅ ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កើត​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​រវាង​ម៉ូតូ និង​រថយន្ត បើកបរ​ស្រប​ទិស​គ្នា​ពី​កើ​តទៅ​លិច បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់បាត់​បងជីវិត នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹ​ថា ម្ចាស់​រថយន្ត ម៉ា​កវេ​អង​ពាក់​ផ្លាកលេខ​ខាងមុខ 3A-7408​ព្រះសីហនុ និង​ផ្លាកលេខ​ខាងក្រោយ 4A-3350​ព្រះសីហនុ ពុំ​ស្គាល់ឈ្មោះ​. ដោយ​រត់ចោល​រថយន្ត​នៅ​កន្លែងកើតហេតុ (​គ្មាន​របួស​)​។

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹងថា ម្ចាស់​ម៉ូតូ ម៉ាក​C125​ពណ៌​ក្រហម (​គ្មាន​ស្លាក​លេខ​) ​ឈ្មោះ ម៉ន ថៃ ភេទ​ប្រុស អាយុ​29​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)។​

២.​ឈ្មោះ វណ្ណៈ សែន​ណា​រី ភេទ​ស្រី អាយុ​21​ឆ្នាំ រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ។​

៣.​ឈ្មោះ ថៃ ស្រីមុំ ភេទ​ស្រី អាយុ​3​ខែ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ ៖ អ្នកបើកបរ​រថយន្ត បើក​ហួស​ល្បឿន​កំណត់ រីឯ​វត្ថុតាង​ទាំងសងខាង ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×