Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់​ធ្វើ​អត្តឃាត បែរ​ជួប​មនុស្ស “​ធុញទ្រាន់​នឹង​ជីវិត​” លទ្ធផល​ចុងក្រោយ​…

​អ្នកបើកបរ​រថយន្ត​តាក់ស៊ី ត្រូវបាន​អតិថិជន សំណូមពរ​ឲ្យ​បើករថយន្ត​ឡើង​កំពូលភ្នំ​ខ្ពស់ បំណង​ធ្វើ​អត្តឃាត​។​

​ប៉ូលិស​មាន​វត្តមាន​នៅ​កន្លែងកើតហេតុ -“​ជំនួប​” រវាង​អ្នក​ចង់​ធ្វើអត្តឃាត​ជាមួយគ្នា​ផឹកស្រា​

អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់ បាន​ប្រើ​សុ​រា ដើម្បី​សង្គ្រោះ​ជីវិត​របស់​អតិថិជន​ម្នាក់ ដែល​ប៉ុនប៉ង​ធ្វើអត្តឃាត -​កាសែត​ចិន SCMP ចុះផ្សាយ​។​

​តាម​នោះ​គឺ​នៅ​ល្ងាច​ថ្ងៃ​អង្គារ សប្តាហ៍​មុន អ្នកបើកបរ​តាក់ស៊ី​ត្រកូល​វ៉ាង បាន​ដឹក​អតិថិជន​វ័យ ២៧​ឆ្នាំ​ម្នាក់ នៅ​ខេត្ត ហ្ស៊ី​ជៀង ប្រទេស​ចិន ហើយ​ដោយ​សង្កេតឃើញ​អតិថិជន​នេះ​មាន​សញ្ញា​ចង់​ធ្វើអត្តឃាត ថែម​ទាំង​នៅ​ដៃ​មាន​ស្នាម​អារ​ហូរ​ឈាម​ផង​។ ម្យ៉ាងទៀត គាត់​បែរ​ជា​បញ្ជា​ឲ្យ​វ៉ាង បើកបរ​រថយន្ត​ទៅកាន់​កំពូលភ្នំ​ខ្ពស់បំផុត ធ្វើឲ្យ​ការសង្ស័​យរបស់​វ៉ាង​ត្រូវបាន​ពង្រឹង​បន្ថែម​។​

​ក្នុង​វ័យ ៤០​ឆ្នាំ វ៉ាង គិត​ភ្លាមៗ ហើយ​ប្រឹងប្រែង​ទប់ស្កាត់​ការប៉ុនប៉ង​ធ្វើ​អត្តឃាត​នេះ​។ គាត់​ក៏​ធ្វើ​ពុត​ជា​មនុស្ស “​កំពុង​ធុញថប់​” នឹង​ជីវិត​ចង់​បញ្ចប់​ជីវិត​ដែរ​។​

​វ៉ាង បាន​ផ្តើមគំនិត​ថា គួរ​ផឹកស៊ី​១​ចម្អែ​ត មុនពេល​ស្លាប់​។ លោក​ក៏​ទាញ​យក​ស្រា និង​ប៊ី​យ៊ែ​នៅ​គូ​ថ​ឡាន​មក ហើយ​ហៅ​យុវជន​រូប​នេះ​មក​អង្គុយ​ផឹក​ជាមួយ​។​

​វ៉ាង ផឹក​តែប៊ី​យ៊ែ​ទេ ខណៈ​បញ្ចុះបញ្ចូល​បុរស​នោះ​ឲ្យ​ផឹកស្រា​។​

បុរស​នេះ​បាន​ស្រវឹង​ដើរ​ដួល ពុំ​អាច​ធ្វើ​អត្តឃាត​បាន

វ៉ាង ប្រាប់​បុរស​នោះ​ថា ខ្ញុំ​ពុំ​អាច​ផឹកស្រា​បាន​តាំងពី ១០​ឆ្នាំ​មុន​ម្ល៉េះ -​គ្រា​ក្នុងពាហ៍​ពិពាហ៍​របស់ខ្ញុំ ហើយ​ខ្ញុំ​ពុំ​ចង់​ធ្វើ​ខុស​ទម្លាប់​។​

​ក្រោយ​ពេល​ផឹកស្រា ប៊ី​យ៊ែ​ប្រហែល​១​ម៉ោង បុរស​វ័យក្មេង​ដែល​កំពុង​កើតទុក្ខ​ស្រាប់​នោះ ក៏ “​សន្លប់​”​។​

​ស្របពេលនោះ ប៉ូលិស​នៅ​តំបន់​បានទទួល​ទូរស័ព្ទ​ពី​នារី​ម្នាក់ បញ្ជាក់ថា ខ្លួន​ជា​សង្សារ​របស់​បុរស​នោះ ហើយ​ថា​គាត់​បាន​គំរាម​សម្លាប់ខ្លួន ក្រោយ​ការឈ្លោះប្រកែក​គ្នា​។ ប៉ូលិស​ទូរស័ព្ទ​ចូល​លេខ​របស់​ជន​ប៉ុនប៉ង ហើយ​អ្នក​បើក​តាក់ស៊ី​ក៏​ទទួល រួច​ប្រាប់​កន្លែង​ពួកគេ​កំពុង​ស្ថិតនៅ​។ បុរស​រូប​នេះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ រីឯ Wang វិញ​ត្រូវបាន​ក្រុមហ៊ុន​ឲ្យ​រង្វាន់ ១៥០​ដុល្លារ ដោយ​ស្នាដៃ​សង្គ្រោះ​ជីវិត​មនុស្ស​៕ ចន្ទ្រា​

×