នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩ (ម៉ោងតំបន់) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Patrick Shanahan បានរ៉ាប់រងភារកិច្ចផ្លូវការថ្មីជារដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកជំនួសលោក James Mattis -អ្នកដែលបានដាក់ពាក្យសុំលាលែងពីតំណែងព្រោះតែខ្វែងគំនិតគ្នានឹងប្រធានាធិបតី Donald Trump ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកថ្មី Patrick Shanahan ។
ថ្លែងក្នុងសុន្ទរកថាដើមឆ្នាំថ្មី លោក Patrick Sahanahan ឥ្យដឹងថា នឹងបន្តរ៉ាប់រងភារកិច្ចក្នុងតួនាទីរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមដឹកនាំនិងរដ្ឋមន្ត្រីជាន់ខ្ពស់ក្រសួងនេះ ក្រោមបញ្ជារបស់ប្រធានាធិបតីអាមេរិក ។
ក្នុងសុន្ទរកថានោះ លោកក៏បានថ្លែងនូវការដឹងគុណ គោរពអតីតរដ្ឋមន្ត្រី James Mattis ហើយថាវាជាគុណបំណាច់មួយដែលលោកបានធ្វើជាអនុរដ្ឋមន្ត្រីរបស់គាត់ ៕ សូយន