Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម៉ាឡេស៊ី​ម្នាក់​យក​ទឹក​ក្តៅ​ជះ​លើ​កូន ដោយសា​រញុាំ​អាហារ​ពេល​ល្ងាច​គាត់អ​ស់​

​អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​ស្វែងរក​ប្តី​ប្រពន្ធ​ពីរ​នាក់ បន្ទាប់ពី​បុរស​ជា​ប្តី​បាន​ធ្វើ​ការជះ​ទឹក​ក្តៅ​ដាក់​កូនស្រី​របស់​ខ្លួន ដោយសារតែ​ខឹង​ញ៉ាំ​អាហារ​ពេល​ល្ងាច​របស់គាត់​អស់ បណ្តាល​ឲ្យ​រលាកដៃ និង​ទ្រូង​។​

​លោក Che Zaimani Che Awang មេប៉ូលីស​ប្រចាំ​តំបន់ Timur Laut នៃ​រដ្ឋ Penang របស់​ម៉ាឡេស៊ី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា ហេតុ​ការ​ជះ​ទឹក​ក្តៅ​ដាក់​កូនស្រី​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ស្ថិត​ក្នុង​ទីក្រុង Air Itam​។​

​បុរស​ជា​ឪពុក​ដែល​ធ្វើការ​អោយ​ភ្នាក់ងារ​លក់​កាត បាន​ត្រឡប់​មកពី​ធ្វើការ​វិញ​នៅ​ម៉ោង​ប្រហែល ១​យប់ ហើយ​នៅពេល​គាត់​ត្រឡប់​ដល់ផ្ទះ គាត់​បាន​ដឹង​ថា​គ្មាន​អាហារ​នៅសល់​សោះ​សម្រាប់​គាត់​។​

​នៅពេល​ឃើញ​គ្មាន​អាហារ គាត់​ក៏​ខឹង​ខ្លាំង ដោយ​ដឹងថា កូន ៤​នាក់​របស់​គាត់​អាយុ​ចន្លោះ ៣​ទៅ ៩​ឆ្នាំ បាន​ញុ​ាំ​អាហារ​ទាំងនោះ​អស់ ដែល​រៀប​ទុក​ដាក់​អោយ​ដោយ​ប្រពន្ធ​គាត់​។​

​ប៉ូលីស​បញ្ជាក់ថា ដោយសារ​តែ​ហេវ​ខ្លាំង និង​ក្តៅក្រហាយ​ផង​នោះ បុរស​ជា​ឪពុក​បាន​ចូល​ទៅក្នុង​បន្ទប់​ទទួលភ្ញៀវ និង​បាន​ដាស់​កូន ៣​នាក់​ដែល​កំពុងតែ​គេង​លក់​។​ ​បុរស​ជា​ឪពុក​បាន​ជេរប្រទិច និង​វាយ​កូនៗ​របស់គាត់​។​

​ប៉ូលិស​បញ្ជាក់​បន្ថែមថា បុរស​ជា​ឪពុក​បាន​យក​ទឹក​ក្តៅ​មួយ​ចាន​ពី​ម៉ា​ស៊ី​ចម្រោះ រួច​ក៏​បាន​ជះ​លើ​កូន​​ស្រី​របស់​គាត់​ម្នាក់ បណ្តាល​ឲ្យ​ក្មេងស្រី​នោះ​រលាក​ពេញ​ខ្លួន និង​ដៃ​។​

​ប្រពន្ធ​របស់​គាត់ ព្រមទាំង​កូនៗ​ផ្សេងទៀត ក៏​បាន​ឃើញ​ហេតុការណ៍​នោះដែរ ប៉ុន្តែ​ពួកគេ​មិនអាច​​ធ្វើ​អ្វីមួយ​ដើម្បី​បញ្ឈប់​គាត់​នោះទេ។​

​មេប៉ូលីស​ដដែល​បន្ថែម​ថា ក្រោយពេល​កើតហេតុ ប្តី​ប្រពន្ធ​នោះ បាត់​រត់គេច​ខ្លួន​ជាមួយ​នឹង​កូនពៅ​​របស់​ពួកគេ ចំណែក​កូនៗ ៣​នាក់​ទៀត​កំពុង​រស់នៅ​ជាមួយនឹង​ជី​ដូច ដែល​នៅផ្ទះ​ជាមួយគ្នា​៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia

×