សាលាក្តីពិសេសក្នុងប្រទេសអាហ្គានីស្ថាន បានកាត់ទោសបុរស ៣នាក់ ពីបទជាប់ពាក់ព័ន្ធនឹងការសម្លាប់អ្នកសារសែតរបស់សារពត៌មាន BBC ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់សាលាក្តី។
អ្នកកាសែតរបស់ BBC ឈ្មោះ Ahmad Shahត្រូវបានបាញ់សម្លាប់ដោយខ្មាន់កាំភ្លើងដែលគេមិនស្គាល់អត្ថសញ្ញាណ កាលពីខែមេសាឆ្នាំ ២០១៨។
តុលាការពិសេសប្រឆាំងនឹងភេរវកម្មអាហ្គានីស្ថាន បានកាត់បុរស ៣នាក់ ដោយម្នាក់ទទួលទោសប្រហារជីវិត ម្នាក់ទៀតជាប់គុក ៣០ឆ្នាំ ចំណែកម្នាក់ទៀតទទួលទោស ៦ឆ្នាំ។
ទោះយ៉ាងណា អត្ថសញ្ញាណរបស់ឃាតករទាំង ៣នាក់មិនត្រូវបានគេបញ្ជេញជាសាធារណៈនោះទេ ចំណែកមូលហេតុនៃការធ្វើឃាតក៏មិនច្បាស់ដែរ។
មេធាវីរបស់សាលាក្តីបាននិយាយថា ជនទាំង ៣នាក់នោះត្រូវបានឃុំខ្លួននៅពន្ធធនាគារ Parwan ដែលជាពន្ធធនាគារសម្រាប់ដាក់អ្នកទោសដែលភាគច្រើនរងការចោទប្រកាន់ពីបទភេរវកម្ម។
សូមបញ្ជាក់ថា អ្នកកាសែតខាងលើ បានធ្វើឲ្យដំបូងអោយ BBC ជាអ្នកផ្តល់ព័ត៌មានក្រៅក្របខណ្ឌ ប៉ុន្តែក្រោយមកគាត់ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាបុគ្គលិកពេញម៉ោងតែម្តង៕ សុភ័ក្ត្រ
ប្រភព៖ BBC