ភ្នំពេញ-អបអរបុណ្យគ្រិស្គស្មាស (Christmas) តារាចម្រៀង យ៉ែម សំអូន បានបញ្ចេញ MV បទចម្រៀង Original Song
បែបចាក់ដោតអារម្មណ៍ ជូនទស្សនិកជន និងអ្នកគាំទ្រសម្រាប់ឱកាសជិតឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីខាងមុខនេះ។
បទចម្រៀង “បែកគ្នាហើយ ហេតុអ្វីក៏បងនៅតែនឹកអូន” ជាបទចម្រៀង ដែលបកស្រាយដោយ តារាចម្រៀងសំលេងស្រទន់ យ៉ែម
សំអូន ដែលទូទៅគេដឹងថា បុរសពោះម៉ាយកូនមួយរូបនេះ បានតាក់តែងបទចម្រៀងនេះឡើងស្របពេលដែលលោក
ពើបប្រទះនឹងរឿងរកាំរកូសក្នុងគ្រួសាររហូតដល់ចែកផ្លូវគ្នា និងរស់នៅម្នាក់មួយប្រទេស។
ប៉ុន្តែបើតាមការបកស្រាយរបស់តារាចម្រៀង យ៉ែម សំអូន លោកថាបទនេះ
មិនមានអ្វីទាក់ទងនឹងរឿងជីវិតឯកជនរបស់លោកឡើយ ពោលលោកគ្រាន់តែចង់ពង្រីកស្នាដៃនិពន្ធបទចម្រៀង របស់លោក
ឲ្យមានភាពរីកចម្រើនប៉ុណ្ណោះ។
តោះចង់ដឹងថា MV បទចម្រៀង “បែកគ្នាហើយ ហេតុអ្វីក៏បងនៅតែនឹកអូន” មានន័យពិរោះបែបណា
ចំណែកការសម្តែងកាយវិការបានល្អកម្រិតណា សូមទស្សនាដូចខាងក្រោម៕ ដោយ-គីម ស្រីរ័ត្ន
https://www.facebook.com/Mean.Rithy168.II/posts/1974642492858365