ជីវិតមនុស្សពិតជាមានរឿងចៃដន្យ ពុំអាចនឹកស្មានដល់… រីឯជោគវាសនារបស់ទារកប្រុសស្រីទាំង២នោះ អាចដូចរឿងព្រេងកាលពី ១សតវត្សរ៍មុន?
Cassie Clayshulte ជាអ្នកថតរូបអាជីព ហើយជំនាញខាងថតរូបពីដំណាក់កាលសម្រាលកូន និងទារកដែលកើតនៅមន្ទីរពេទ្យ។ កាលពីអំឡុងខែមីនា នាងបានទៅបំពេញការងាររបស់ខ្លួនដូចសព្វដង។
នាងបានចែករំលែករឿង “ចៃដន្យ”នេះ លើគេហទំព័រ facebook របស់ខ្លួនដូចតទៅ ៖ “ល្ងាចថ្ងៃអាទិត្យ នៅ Bluffton Carolina ខាងត្បូងពេលម៉ោង ២និង៦នាទី ល្ងាច Morgan និង Edwin Hernandez បានស្វាគមន៍កូនខ្លួនទើបសម្រាល។ ពួកគេដាក់ឈ្មោះឲ្យទារកនោះថា “Romeo”។

“នៅម៉ោង ១៨និង៨នាទី ក្រោយមកនៅបន្ទប់ម្ខាងទៀត គូស្វាមីភរិយា Christiana និង Allan Shifflett បានសម្រាលកូនស្រីម្នាក់ ហើយពួកគេដាក់ឈ្មោះថា “… Juliet!” ។

គ្រួសារពួកគេទាំង២ ពុំដែលស្គាល់គ្នាទេ ម្យ៉ាងទៀតឈ្មោះដែលដាក់ឲ្យកូនរបស់ពួកគេគឺសុទ្ធគិតទុកជាមុន។ និស្ស័យអ្វី បានធ្វើឲ្យគ្រួសារទាំង២នេះ មកសម្រាលកូនក្នុងមន្ទីរពេទ្យ ពេលវេលាតែ១ និងថែមទាំងនៅបន្ទប់…ជាប់គ្នាទៀត?។
ពិសេសជាងគេគឺឈ្មោះ បំរុងទុក និងបានដាក់ឲ្យទារកគឺ Romeo ហើយទារិកាគឺ…Juliet ។ វាហាក់ដូចជាវាសនាកំណត់អីចឹង។

ដោយចាប់យកឱកាសដ៏កម្រនេះ Cassie បានថតរូបទុក ហើយចែករំលែកលើបណ្តាញសង្គម។ ព្យុះ Like និង Comment ពិតជានឹកស្មានពុំដល់ ពិសេសគឺ “និស្ស័យ ជោគវាសនា” ត្រូវបានសរសេរលើកឡើងស្រដៀងៗគ្នា។
ក្រោយមក Cassie បានសុំការអនុញ្ញាតពីក្រុមគ្រួសារទាំង២ ដើម្បីនាងរៀបចំជាអាល់ប៊ុមយកលំនាំតាមស្នាដៃនិពន្ធរបស់មហាកវី Shakespeare គឺរឿង Romeo និង Juliel ។
តើវាសនាចុងក្រោយរបស់ពួកគេទៅជាយ៉ាងណា! អាទិត្យ