ទាហានចំនួន ២នាក់ដែលរងការសង្ស័យថាបានចូលរួមក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងប្រទេសហ្គាបុង (Gabon) ត្រូវបានសម្លាប់ និង ៨នាក់ទៀតត្រូវបានចាប់ខ្លួន។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាជនសង្ស័យរៀបផែនការណ៍រដ្ឋប្រហារជាច្រើននាក់បានសម្រុកចូលក្នុងទីស្នាក់ការកណ្តាលរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍រដ្ឋនៅម៉ោង ៤ព្រឹកថ្ងៃច័ន្ទ ដោយបានធ្វើការចាប់អ្នកសារសែត និងបុគ្គលិកនៅទីនោះជាចំណាប់ខ្មាំង ខណៈពួកធ្វើរដ្ឋប្រហារទាំងនោះបានប្រកាសតាមរលកធាតុអាកាសថា ពួកគេបានគ្រប់គ្រងប្រជាជាតិអាហ្វ្រិចកណ្តាលទាំងស្រុង។
ពួកអ្នកទាំងនោះ បានប្រកាសពីការមិនពេញចិត្តរបស់ពួកគេជាមួយនឹងប្រធានាធិបតីហ្គាបុង Ali Bongo និងបាននិយាយថា ពួកគេបានដណ្តើមអំណាចបានហើយដើម្បីស្ថារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។
ទាហ៊ាន ២នាក់ ត្រូវបានសម្លាប់ នៅពេលកងកម្លាំងសន្តិសុខ និងការពាររបស់ប្រទេសនេះ បានឆ្មក់ចូលទៅក្នុងដើម្បីជួយរំដោះ ចំណាប់ខ្មាំង។
ទាហារ ៤នាក់ផងដែរក៏ត្រូវបានចាប់ខ្លួន តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពេលមានការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ នេះបើតាមការបញ្ជាក់ របស់អ្នកនាំពាក្យរដ្ឋាភិបាលឈ្មោះ Guy-Bertrand Mapangou។
ចំណែកទាហានទី ៥ ត្រូវបានចាប់ខ្លួន ខណៈពេលកំពុងលាក់ខ្លួននៅក្បែរស្ថាននីយ៍វិទ្យុ។ នៅថ្ងៃអង្គារដដែលអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ភ្នាក់ងារសារពត៌មានបារាំង RFI ដូច្នេះថាកងកម្លាំងការពារជាតិបានដណ្តើមគ្រប់គ្រងទីស្នាក់ការវិទ្យុ និងទូរទស្សន៍ជាតិវិញហើយ។
រដ្ឋាភិបាលនៅក្នុងប្រទេសអាហ្រ្វិចមួយនេះបានប្រកាសថាស្ថានភាពបានស្ថិតក្រោមការគ្រប់គ្រងហើយបានយកសន្តិភាពត្រឡប់មកវិញហើយ៕ សុភ័ក្ត្រ
ប្រភព៖ CNN