Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើសុំ​ជំនួយ​បច្ចេកទេស សម្រាប់​កសាង​រចនាសម្ព័ន្ធ ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក ពី​ប្រទេស​ជប៉ុន​ក្នុង​ទឹកប្រាក់ ៣០០ លាន​ដុល្លារ​ ​

ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទីន​៖ ក្រសួងពាណិជ្ជកម្ម បាន​ផ្សព្វផ្សាយ​ថា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៧ ក្នុង​អំ​ទ្បុ​ង​ពេល​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អង្គការ WTO លើក​ទី​១១ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក Hiroshige Seko រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ជប៉ុន ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​ក្នុងជំនួប​នេះ លោក​រដ្ឋមន្ត្រី បានស្នើ​សុំ​ជំនួយ​បច្ចេកទេស ដើម្បី​កសាង​រចនាសម្ព័ន្ធ សម្រាប់​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក រួមទាំង​ការកែលម្អ និង​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ជាពិសេស​គម្រោង​បញ្ជរ​ជាតិ​តែមួយ និង​ការកសាង​សមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ តាមរយៈ​ការប្រកាស​ផ្តល់ជំនួយ របស់​ជប៉ុន ក្នុង​ទឹកប្រាក់ ៣០០ លាន​ដុល្លារ ដើម្បី​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ប្រទេស​កំពុង​អភិវឌ្ឍ​សម្រាប់​រយៈពេល​៣​ឆ្នាំ​។​

​ជាការ​ឆ្លើយតប លោក Hiroshige Seko បញ្ជាក់ថា លោក​នឹង​ពិចារណា លើ​សំណើ​របស់​ប្រទេស​កម្ពុជា ហើយនឹង​បន្ត​រឹតបន្តឹង កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×