តាកែវ ៖ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅកម្មករថា តើចង់ប្រមូលប្រាក់អតីតភាពការងារ តែក្នុងមួយពេល ហើយឲ្យរោងចក្រត្រូវបិទទ្វារតែម្តងឬយ៉ាងណា?
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា បើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឲ្យរោងចក្រប្រមាណ ២ភាគ៣ នឹងត្រូវបិទទ្វារ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍អំពាវនាវដល់សហជីព ដែលកំពុងធ្វើចលនាឱ្យកម្មករទាមទារបើកប្រាក់ អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់់។
ការមានប្រសាសន៍របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចតេជោ បានអញ្ជើញជាអធិបតីភាពចុះជួបសំណេះសំណាល ជាមួយមួយកម្មករ កម្មការិនីសម្រាប់ឆ្នាំ២០១៩ សរុបប្រមាណ ១៨.២៧៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តតាកែវ។
នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ប៉ុន្តែពូអត់នឹកដល់ថា ស្រាប់តែមានរោងចក្រប្រហែលជា៦រោងចក្រ នៅទីក្រុងភ្នំពេញ៣ នៅតាកែវ២ កំពង់ស្ពឺ១ បែរជាសុំទូទាត់នៅខែមករាហ្នឹងផ្តាច់តែម្តង»។
សម្តេចតេជោ បន្តអំពាវនាវដល់ថៅកែ និងកម្មកររួបរួមគ្នាធ្វើឲ្យមានភាពសុខសាន្តនៅតាមរោងចក្រ ហើយ ប្រទេសផលិតសម្លៀកបំពាក់ និងស្បែកជើងមិនមានតែនៅកម្ពុជានោះទេ ហើយថៅកែងាយនឹងទៅវិនិយោគនៅប្រទេសមានប្រាក់ឈ្នួលទាបជាងនៅកម្ពុជា។ បើរោងចក្រត្រូវបិទទ្វារ អ្នកដែលជួបការលំបាកមុនគេគឺកម្មករ។ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណ ២២លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាប្រាក់ខែ និងប្រាក់អតីតភាពនៅពេលថៅកែរត់ចោលរោងចក្រ។
សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្មករយោគយល់កុំចាប់បង្ខំឲ្យថៅកែរោងចក្របើកប្រាក់អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨។ ប្រាក់អតីតភាពនោះមិនបាត់បង់ទៅណាទេ គឺនឹងបើករយៈពេល៦ខែ ចាប់ពីឆ្នាំ២០១៩នេះទៅ។ សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហជីពដែលកំពុងធ្វើចលនាឲ្យកម្មករទាមទារបើកប្រាក់អតីតភាពផ្តាច់ត្រឹមឆ្នាំ២០១៨ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន។ បើមានសហជីពណាដឹកនាំទៅរកស្ថានភាពអាក្រក់ កុំជឿតាមការអូសទាញ របស់សហជីពនោះ។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរសួរបញ្ជាក់ត្រឡប់ទៅវិញថា តើទុកឱ្យរោងចក្រនេះក្ស័យធនតាមរយៈ ការប្រមូលពន្ធទាំងអស់យកមកបើកឱ្យកម្មករ កម្មការិនី តែក្នុងមួយពេលរួចហើយបិទរោងចក្រ ឬយ៉ាងណា? “សូមក្មួយៗពិចារណាមើលទៅ ព្រោះរោងចក្រទាំងអស់នោះនឹងចូលដល់កម្រិតក្ស័យធន ដូច្នេះអ្នកដែលខាតបង់ គឺកម្មករ-កម្មការិនីយើងទាំងអស់គ្នាតែប៉ុណ្ណោះ។ ពីមុននេះបីបួនឆ្នាំមិនទាន់នឹងទូទាត់ផង បីបួនឆ្នាំ ទាល់តែគេបញ្ឈប់បានគេទូទាត់ឱ្យអីឡូវនេះ តើមានក្រុមញុះញុងមកពីណាទៅដែលបង្កើតឱ្យមានស្ថានភាព បើកផ្តាច់នៅក្នុងខែមករា ឆ្នាំ២០១៩”។
សម្តេចតេជោ ហ៊ុន សែន បាន បន្ថែមទៀតថា ប្រសិនបើធ្វើតាមការទាមទាររបស់កម្មករ កម្មការិនីនេះ នឹងធ្វើឱ្យរោងចក្រ ប្រមាណ២ភាគ៣ នឹងត្រូវបិទទ្វារ ព្រោះផែនការបង្វិលទុនរបស់ម្ចាស់រោងចក្រ កាលពីពេលមុន គឺអនុវត្តតាមច្បាប់ចាស់ មិនមែនអនុវត្តតាមច្បាប់ថ្មីនោះទេ ដូច្នេះផែនការបង្វិលទុនរបស់ថៅកែរោងចក្រ គឺធ្វើតាមផែនការបង្វិលរបស់ពួកគេ។ រាជរដ្ឋាភិបាលបានខិតខំរិះរកដំណោះស្រាយឈ្នះឈ្នះ ដោយមិនទុកឱ្យកម្មករ-កម្មការិនីចាញ់ មិនទុកឱ្យថៅកែចាញ់ ហើយក៏មិនទុកឱ្យរាជរដ្ឋាភិបាលចាញ់នោះដែរ។ បើមានសហជីពណាដឹកនាំទៅរកស្ថានភាពអាក្រក់ កុំជឿតាមការអូសទាញរបស់សហជីពនោះ និងសុំអំពាវនាវដល់សហជីពដែលដឹកនាំកម្មករធ្វើបាតុកម្ម កុដកម្ម ទៅលើបញ្ហានេះបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ដែលឈានចូលទៅដល់ស្ថានភាពជ្រុលនិយមនេះឯង៕ ដោយ ៖ កូឡាប