ឆ្នាំជូត ៖ ការងារ ជួបរឿងស្មុគស្មាញមួយចំនួន ត្រូវនឹងនរដោះស្រាយ ។ លុយកាក់ គួររក្សាប្រាក់ឲ្យមានជាប់ក្នុងកាបូប មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានឱកាសបានជួបគូព្រេង ។
ឆ្នាំឆ្លូវ ៖ ការងារ រលូនល្អ មិនជួបឧបសគ្គអ្វីទាំងអស់ ។ លុយកាក់ គួរកែប្រែឲ្យប្រសើររាល់ទំនាក់ទំនងនោះទើបលាភសក្ការៈហូរចូល ។ មនោសញ្ចេតនា រីករាយផ្អែមល្ហែម ។
ឆ្នាំខាល ៖ ការងារ មិនត្រូវធ្វើការហួសកម្លាំង គួរគិតគូរពីសុខភាព ។ លុយកាក់ ល្អប្រសើរ មានចាស់ទុំក្នុងគ្រួសារឧបត្ថម្ភប្រាក់កាស ។ មនោសញ្ចេតនា ពោរពេញដោយភាពសុខដុមរមនា ។
ឆ្នាំថោះ ៖ ការងារ ផ្លូវចិត្តមិនសប្បាយ ឥទ្ធិពលច្រើនដល់ការងារ ត្រូវប្រមូលផ្តុំអារម្មណ៍ធ្វើការឡើងវិញ។ លុយកាក់ មិនល្អ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាព ។ មនោសញ្ចេតនា មិនត្រូវឲ្យរឿងផ្ទាល់ខ្លួនឥទ្ធិពលដល់ទំនាក់ទំនងមនោសញ្ចេតនា ។
ឆ្នាំរោង ៖ ការងារ មិនត្រូវលោភលន់ អន្ទះសារហួសក្នុងការងារ ចូរគោរពនូវអ្វីដែលកំពុងមាន ។ លុយកាក់ គួរស្វែងយល់ឲ្យល្អិតល្អន់មុនពេលបោះទុនវិនិយោគ ។ មនោសញ្ចេតនា ត្រូវចេះអត់ឱន អធ្យាស្រ័យឲ្យគ្នា ។
ឆ្នាំម្សាញ់ ៖ ការងារ មានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើក្នុងការងារ ។ លុយកាក់ ទទួលបានប្រាក់ចំណេញពីការវិនិយោគមុននេះ ។ មនោសញ្ចេតនា កើតទំនាស់ ឈ្លោះប្រកែកគ្នាជាមួយគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ គួរផ្លាស់ប្តូរយោបល់ជាមួយថ្នាក់លើ មិនត្រូវអត្តនោម័ត ។ លុយកាក់ ប្រភពចំណូលតិច តែខ្ទង់ចំណាយបែរជាច្រើនជ្រុល ។ មនោសញ្ចេតនា គួររួមគ្នាប្រឹងប្រែងតស៊ូក្នុងមនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ ត្រូវប្រមូលផ្តុំធ្វើកិច្ចការរបស់ខ្លួនកុំលូកលាន់រឿងអ្នកដទៃ ។ លុយកាក់ ប្រយ័ត្នត្រូវចាញ់បោកក្នុងរឿងលុយកាក់ ។ មនោសញ្ចេតនា គួរមានការជជែកគ្នាដោយត្រង់ៗក្នុងរឿងមនោសញ្ចេតនា ។
ឆ្នាំវក ៖ ការងារ ត្រូវមានឥរិយាបថដាច់ខាតពេលដោះស្រាយការងារ ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលខាងក្រៅច្រើន ។ មនោសញ្ចេតនា រីករាយផ្អែមល្ហែម ។
ឆ្នាំរកា ៖ ការងារ អំណោយផលល្អ សម្រេចបានគ្រប់កិច្ចការ ត្រូវបានប្រគល់ឲ្យ ។ លុយកាក់ ថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលចង់បោះទុនរកស៊ី ។ មនោសញ្ចេតនា ត្រូវម្ចាស់ការជាងនេះទៀតក្នុងមនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ រវល់ច្រើន ធ្វើឲ្យអ្នកនឿយហត់ តប់ប្រមល់ចិត្ត ។ លុយកាក់ ថ្លឹងថ្លែងឲ្យម៉តចត់ពេលបញ្ចេញប្រាក់ទិញភាគហ៊ុន ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំកុរ ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអ្នករួមការងារ និងថ្នាក់លើ ។ លុយកាក់ ថ្ងៃនេះអំណោយផលល្អបំផុតសម្រាប់ការរកស៊ីជួញដូរ ។ មនោសញ្ចេតនា មានឱកាសបានជូបមនុស្សដែលខ្លួនពេញចិត្ត ៕