ប្រធានាធិបតីអាមេរិច បានដើរចេញពីកិច្ចប្រជុំ ខណៈកិច្ចចរចារជាមួយនឹងមេដឹកនាំបក្ស ប្រជាធិបតេយ្យជុំវិញការសង់ជញ្ជាំងព្រំដែន មិនបានផ្លែផ្កា។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍នេះ។
លោក បានបញ្ចប់កិច្ចប្រជុំ និងដើរចេញតែម្តងនៅពេល មេដឹកនាំបក្សប្រជាធិបតេយ្យ Nancy Pelosi និង Chuck Schumer រក្សាការជំទាស់ពួកទេទៅនឹងគំរោងសាងសង់ព្រំដែនរបស់លោក ត្រាំ ដែលគាត់បានសន្យាយូរមកហើយ។
លោក ត្រាំ បានហៅកិច្ចប្រជុំជាមួយនឹងមេដឹកនាំបក្សប្រជាធិបតេយ្យថា “ជាការខ្ជះខ្ជាយពេលវេលា។ លោកបាននិយាយថាលាហើយទៅកាន់ពួកគេ។
សូមបញ្ជាក់ថា រដ្ឋាភិបាលអាមេរិចជាប់គាំងមិនដំណើរការអស់រយៈពេល ២០ថ្ងៃមកហើយ ដោយសារតែការទាមទារចង់បានថវិកាជិត ៦ពាន់លានដុល្លារបស់លោក ត្រាំ ប៉ុន្តែត្រូវខាងសភាដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យជំទាស់៕ សុភ័ក្ត្រ
ប្រភព៖ BBC