Saturday, January 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ ត្រូវ​ឈប់​ប្រើប្រាស់ Wifi សាធារណៈ ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ព្រោះ​គេ​អាច​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន​

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​ឈប់​ប្រើប្រាស់​ចំពោះ Wifi សាធារណៈ​ទាំងឡាយណា ដែល​មាន​ប្រភព​មិន​ច្បាស់លាស់ ព្រោះ​អាច​ប្រឈម​នឹង​ការ​លួច​យក ព័ត៌មាន របស់​អ្នកប្រើប្រាស់​។​

​បើ​តាមរ​យៈផេក​ហ្វេស​ប៊ុក របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩​នេះ បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​តែងតែ ប្រើប្រាស់​វ៉ា​យ​ហ្វាយ​សាធារណៈ (Public Wi-Fi) សឹងតែ​គ្រប់​ពេលវេលា នៅ​ហាង​កាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និង​ទីសាធារណៈ​មួយចំនួន ដោយ​មិន​បាន​ចាប់អារម្មណ៍​ថា រាល់​ការប្រើប្រាស់​ទាំងអស់នេះ អាច​នាំមក​នូវ​ហានិភ័យ​ផ្សេងៗ ដូច​ជា​ការ​លួច​យក​ព័ត៌មាន​ផ្ទាល់ខ្លួន (​រូបភាព និង ឯកសារ​) លេខ​សម្ងាត់ (Password) និង​ចែកចាយ​មេរោគ (Virus Malware)​។ ដូច្នេះ​ដើម្បី​ប្រើប្រាស់​វ៉ា​យ​ហ្វាយ​សាធារណៈ ប្រកបដោយ​សុវត្ថិភាព លោកអ្នក​គួរតែ​៖ បញ្ជាក់​ឲ្យ​ប្រាកដថា វ៉ា​យ​ហ្វាយ ដែល​បាន​ភ្ជាប់ គឺជា​វ៉ា​យ​ហ្វាយ ដែល​មាន​ប្រភព​ច្បាស់លាស់​។ ចៀសវាង​ការ​ចូល​ទៅក្នុង​គណនី​សំខាន់ៗ​ដូចជា ធនាគារ iCloud និង Email ជាដើម​។ បិទ​ប្រព័ន្ធ​វ៉ា​យ​ហ្វាយ ពេលដែល​លោក​អ្នក​ពុំ​ត្រូវ​ការប្រើប្រាស់​។ បិទ Network Sharing នៅលើ​កុំព្យូទ័រ ដើម្បី​ចៀសវាង​កុំព្យូទ័រ​ដទៃទៀត ភ្ជាប់​ចូល​កុំព្យូទ័រ​របស់​លោក​អ្នក​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​មាន​កិត្តិយស សូម​ជម្រាប​ជូន​ដល់​បងប្អូន​ទាំងអស់ឲ្យ​បាន​ជ្រាប​ថា​៖ ប្រសិន​បើ​លោក​អ្នក ជួបប្រទះ​បញ្ហា​ដូចជា ការ​លួច (hack) យក Facebook Account ឬ ការបោកប្រាស់​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្សេងៗ លោកអ្នក​អាច​មក​ដាក់​ពាក្យបណ្តឹង​នៅ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើ​ល​បច្ចេកវិទ្យា នៅ​ក្រ​សូង​មហាផ្ទៃ មហាវិថី​ព្រះ​នរោត្តម ខណ្ឌចំការមន អគារ L សូម​អរគុណ​។​

​សូម​ជំរាប​ថា តួលេខ​ដែល​ចេញ​ដោយ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់​ឲ្យដឹងថា គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតិ​សេវា​អ៊ិន​ធើ​ណិ​ត​ចល័ត​មាន​ចំនួន ជិត​១៣​លាន​ស៊ីម​កាត (១២.៩៧៤.៣១៩​ស៊ីម​កាត​)​។ ចំណែក​អ្នក​ប្រើប្រាស់​សេវា​អ៊ិន​ធើ​ណិ​ត​អចល័ត មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់ (១៤៧.៥៩៦​នាក់​)៕ ​ដោយ ​៖​ កូឡាប​

×