មន្ទីរបញ្ចកោណ ទើបចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិក Lockheed Martin ដើម្បីអភិវឌ្ឍន៍អាវុធ Laser សម្រាប់បំពាក់ឲ្យយន្តហោះប្រយុទ្ធ F-15 នៅឆ្នាំ ២០២១ -Wall Street Journal បានចុះផ្សាយ។
តាមនោះកិច្ចសន្យាមានតម្លៃ ២៦លានដុល្លារ គឺសម្រាប់ឲ្យក្រុមហ៊ុននេះផ្តល់អាវុធដល់យន្តហោះប្រយុទ្ធមានសមត្ថភាព បាញ់ទម្លាក់កាំជ្រួច និងយន្តហោះគ្មានអ្នកបើកបរពីរយៈចម្ងាយ 1.609km ។
ព្រមជាមួយគ្នានោះក្រសួងការពារជាតិអាមេរិកក៏មានគំរោងទទួលយកអាវុធ Laser មានកម្លាំងប្រមាណ 50 kilowatt ពោលគឺខ្លាំងជាង ៥ដង ប្រៀបនឹង Laser ឧស្សាហកម្មធំបំផុតបច្ចុប្បន្ននេះ។ មន្ទីបញ្ចកោណសង្ឃឹមថា នាថ្ងៃអនាគតថាមពល Laser របស់ពួកគេតម្លើងលើយន្តហោះ នឹងកើនដល់ 100-500 Kilowatt។
មុនោះអាមេរិកបានពិសោធសាល្បងការបំបាក់អាវុធ Laser នៅលើនាវាប្រយុទ្ធ ឬប្រព័ន្ធយោធភ័ណ្ឌផ្លូវគោករួចស្រេចហើយ ហើយការបំពាក់លើយន្តហោះប្រយុទ្ធវាជាជំហានលោតផ្លោះមួយសម្រាប់បម្រើឲ្យប្រតិបត្តិការស្វ័យការពារ។
ម្យ៉ាងទៀតបច្ចេកវិទ្យានេះ បានជួយសន្សំសំចៃយ៉ាងច្រើនប្រៀបនឹងការប្រើកាំជ្រួចបំពាក់ក្បាលគ្រាប់ច្រើន។
យន្តហោះប្រយុទ្ធ F-15 បានបម្រើឲ្យយោធាអាកាសអាមេរិកតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ហើយពីនោះមកវាដើរតួនាទី “អ្នកត្រួតត្រាផ្លូវអាកាស” រហូតដល់ពេល ដែលយន្តហោះបំបាំងកាយ F-22 Raptor ចូលមក “ដណ្តើម” តួនាទីនោះ។
F-15 ត្រូវបានបំពាក់ម៉ាស៊ីនប្រិតកម្ម ២ប្រភេទ Pratt & Whitney F100-PW-100 ឬ PW-200 ជួយឲ្យវាហោះហើរបានក្នុងល្បឿនដល់ទៅ 2.665km/h ។ រីឯអាវុធបំពាក់ គឺសំខាន់មានកាំជ្រួចអាកាសទល់អាកាសរយៈចម្ងាយមធ្យម AIM-7 Sparow ឬ AIM-120 4គ្រាប់ និងកាំជ្រួច Ultra red AIM-9 Sidewinder៕ ចន្ទ្រា