ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ទី ១១ ខែមករា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាគណៈអធិបតីភាព កិច្ចប្រជុំដោះស្រាយវិវាទដីធ្លីរវាងកងពលលេខ១១ និងប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រៃខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត។
សមាសភាពចូលរួម មានលោកអភិបាលរងខេត្ត មេការបញ្ជាការរងកងពលលេខ ១១ កងកម្លាំងទាំង ៣ សមាជិកគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត រដ្ឋបាលស្រុកជុំគីរី ប្រជាពលរដ្ឋមានទំនាស់ សរុប ៦១នាក់។
ជាលទ្ធផល លោកជាវ តាយ មានប្រសាសន៍ថា នឹងរៀបចំកិច្ចប្រជុំគណ:កម្មការ ដោះស្រាយជូន តាមគោលការណ៍ឈ្នះ ឈ្នះ ក្នុងពេលឆាប់ៗនេះ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្ត ពុំបានបញ្ជាឲ្យបុគ្គលណាម្នាក់ ទៅឈូសឆាយដីរបស់ប្រជាពលរដ្ឋឡើយ៕ ដោយ ៖ កូឡាប