Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​ក្រសួង​ព័ត៌មាន​ពិភាក្សា​បង្កើត​ច្បាប់​ស្ដីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​

​ភ្នំពេញ​ ៖ សម្ដេច​តេ​ជោ​ថ្លែងថា យើង​មាន​រួចមកហើយ នូវ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ឆ្នាំ​១៩៩៥ ប៉ុន្តែ​សូម​ពិនិត្យ​មើលថា គប្បី​មាន​ចំណុច​ណាខ្លះ ដែល​ត្រូវធ្វើ​វិសោធនកម្ម​។ យើង​តម្រូវឱ្យ​មានច្បាប់​ចំនួន​បី​ឱ្យទៅ​ជាមួយគ្នា ច្បាប់​ទីមួយ គឺ​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ ច្បាប់​ទី​ពីរ ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​យើង​កំពុងតែ​ធ្វើ​សេចក្ដីព្រាងច្បាប់ ឯ​ច្បាប់​មួយទៀត​ដែល​ត្រូវតែមាន​នោះ គឺ​ច្បាប់​ស្ដីពី​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន ដែល​សេចក្ដីព្រាងច្បាប់​ទាំងបី​នេះ ត្រូវតែមាន​ស​ង្គ​ត៌​ភាព​ជាមួយគ្នា​។​

​សម្ដេច​បាន​លើកឡើងថា នៅក្នុង​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប នៅ​ទីក្រុង​ព្រុ​ច​សែ​ល កាលពីពេល​កន្លងមក បណ្ដា​ប្រទេស​អឺរ៉ុប​ភាគច្រើន​ស្ទើរតែ​ទាំងស្រុង​ដែល​ឡើង​ថ្លែង​យោបល់​នៅក្នុង​កិច្ចប្រជុំ ដោយ​គ្មាន​ប្រទេស​ណាមួយ​ដែល​ភ្លេច​អំពី​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​នោះទេ សូម្បីតែ​ប្រទេស​ដែល​គេ​ហៅថា​គោរព​នូវ​សិទ្ធ​នៃ​ការបញ្ចេញមតិ ក៏​បង្កើត​នូវ​ការ​ព្រួ​បារម្ភ​អំពី​បញ្ហា​ដែល​ទាក់ទង​ជាមួយនិង ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា និង​ព័ត៌មាន​ក្លែងក្លាយ រហូតដល់​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ដែល​គេ​ហៅថា បិតា​ប្រជាធិបតេយ្យ​ក៏ត្រូវ​តែមាន​ច្បាប់​រារាំង ដើម្បី​ដា​ក៉​ទណ្ឌកម្ម​ទៅលើ ព័ត៌មាន​ក្លែងក្លាយ និង​ដាក់ទណ្ឌកម្ម​ទៅលើ​ការរំលោភបំពាន​ទៅលើ​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ផងដែរ​។

​សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់ថា ៗ​ដូច្នេះ​ខ្ញុំ​ស្នើឱ្យ​មានការ​ពិភាក្សា​ឱ្យ​ច្បាស់​ទៅលើ​បញ្ហា​នេះ ប៉ុន្តែ​យើង​លើក​ជា​ក្របខ័ណ្ឌ នៃ​ការគ្រប់គ្រង​ព័ត៌មាន​ក្លែងក្លាយ​ច្ចុ​ប្បន្ន​នេះ ខ្ញុំ​សុំ​ទាញ​ការចាប់អារម្មណ៍​ថា ច្បាប់​ទាំងអស់​ត្រូវមាន​ស​ង្គ​ត៌​ភាព​ជាមួយគ្នា បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក រាប់​ជាមួយនិង​ក្រមព្រហ្មទណ្ឌ ដែល​យើង​កំពុងតែ​ប្រើប្រាស់​នេះ​ផងដែរ ដើម្បី​ផ្ដន្ទាទោស ទៅលើ​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​។​

​ក្នុង​ពិធី​ជួបជុំ​ប្រចាំឆ្នាំ​ជា​លើក​ទី​៣ ដើម្បី​សំណេះសំណាល និង​ពិសា​របាយ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន ប្រមាណ​ជិត ៥០០០​នាក់ នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១១ ខែមករា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថ្លែងថា នេះ​ជា​ចំណុច​ដែល​ខ្ញុំ​គួរ​នឹងត្រូវ​បាន​លើក ដើម្បី​យកមក​ពិចារណា រួមគ្នា​ដោះស្រាយ​បញ្ហា​នេះ ដើម្បីឱ្យ​ដើរទា​ន់​នូវ​បច្ចេកវិទ្យា​នៃ​យុគសម័យ ឌីជីថល​របស់​យើង​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថ្លែងថា បញ្ហា​នេះ​វា​មាន​ចំណោទ​ពីរ​យ៉ាង ចំណោទ​ទីមួយ គឺ​បណ្ដា​ប្រទេសជិតខាង​យើង និង​ទទួលរង​ផលប៉ះពាល់ ពី​ការផ្សព្វផ្សាយ​ប្រព័ន្ធ​អាណា​ឡូ​ករ​បស់​យើង​ទៅលើ​បណ្ដា​ខេត្ត​ដែល​នៅជាប់​តាម​ព្រំដែន​ជាមួយនិង​ប្រទេស​កម្ពុជា ឯ​ចំណោទ​ទី​ពីរ នៅពេលនោះ​ប្រព័ន្ធ​អាណា​ឡូ​ក មិន​ត្រូវបាន​ក្រុមហ៊ុន​ផលិត​សម្ភារៈ​បរិក្ខា​សោតទស្សន៍​យកមកប្រើ​ប្រាស់​ទៀត​ទេ ដូច្នេះ​ឧបករណ៍​នៅ​ទីនោះ គឺ​នឹង​ជួប​ការលំបាក ជាពិសេស​សម្ភារៈ​ដែល​ទាក់ទង​និង​គ្រឿងបន្លាស់​នេះ​។ ដូច្នេះ​គួរតែ​ពិភាក្សាគ្នា​លើ​បញ្ហា​នេះ​ឡើងវិញ ថា​តើ​យើង​ត្រូវ​ដកថយ​មក​កម្រិត​ត្រឹម​ប៉ុនណា ឬក៏​យើង​អាច​ធ្វើតាម​លទ្ធភាព ដែលថា​តើ​ក្រុមហ៊ុន​ណា​ដែលមាន​លទ្ធភាព សម្រាប់​ការឈាន​ទៅមុន​បាន គឺ​ក្រុមហ៊ុន​នោះ​ត្រូវ​ទៅមុន ឯ​ក្រុមហ៊ុន​ណា​ទៅក្រោយ គឺ​ទៅក្រោយ កុំ​រង់ចាំ​មួយពេល​ទៅ​ទាំងអស់នោះ​៕ ដោយ ​៖​ កូ​ឡាប​

×