កម្មកររ៉ែចំនួនយ៉ាងតិច ២១នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីដំបូលអណ្តូងរ៉ែមួយ ស្ថិតនៅក្នុងទីក្រុង Shenmu ខេត្ត Shaanxi បានបាក់រលំកាលពីថ្ងៃសៅរិ៍កន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីចិន។
មូលហេតុនៃការបាក់ដំបូលអណ្តូងរ៉ែ Lijiagou កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរចិន។
គ្រោះអកុសលនៅអណ្តូងរ៉ែកើតឡើងក្នុងប្រទេសចិនជាញឹកញាប់ ទោះបីជាមានការប្រឹងប្រែងបង្កើនសុវត្ថិភាពយ៉ាងណាក្តី។
អណ្តូងរ៉ែ Lijiagou ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Bajji Mining។ ពត៌មានលំអិតនៃហេតុការណ៍បាក់ដំបូលអណ្តូងរ៉ែនោះមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។
សូមរំលឹកផងដែរថា កាលពីខែតុលា ឆ្នាំមុន ក៏មានកម្មកររ៉ែចំនួន ២១នាក់បានស្លាប់ផងដែរ នៅពេលមានការធ្លាក់ថ្មធំៗនៅក្នុងផ្លូវក្រោមដីក្នុងអណ្តូងរ៉ែ។
បើតាមទិន្នន័យរបស់រដ្ឋបាលភ្នែកសុវត្ថិភាពអណ្តូងរ៉ែជាតិចិន បានឲ្យដឹងថា មានមនុស្សចំនួន ៣៧៥នាក់បានស្លាប់ក្នុងក្នុងអណ្តូងរ៉ែកាលពីឆ្ន ២០១៧៕ សុភ័ក្ត្រ
ប្រភព៖ BBC