មនុស្សចំនួន ១២នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកូស្តា រីកា និងអេស្ប៉ាញ ពាក់ព័ន្ធទៅនឹងការចាប់ជំរិតអ្នកជំនួញអាមេរិចម្នាក់។
លោក William Sean Creighton Kopko ដែលជាម្ចាស់វេទិការល្បែងស៊ីសងអនឡាញ 5Dimes ត្រូវបានចាប់ជំរិតកាលពីថ្ងៃទី ២៤ ខែកញ្ញាកន្លងទៅក្នុងប្រទេសកូស្តា រីកា។ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារអនុវត្តច្បាប់របស់អេស្ប៉ាញនៅក្នុងសេចក្តីប្រកាស។
សេចក្តីប្រកាសបញ្ជាក់ទៀតថា ក្រុមគ្រួសាររបស់លោក Kopko បានយល់ព្រមផ្តល់ប្រាក់លួស Bitcoin ដែលមានតម្លៃ៩៥០.៨០០ដុល្លាអាមេរិច ក្រោយពេលក្រុមចាប់ជំរិតបានធ្វើការតេមកគ្រួសារ របស់លោកជាច្រើនដង និងគំរាមសំលាប់លោក។
ប៉ុន្តែក្រោយពេលគ្រួសារជនរងគ្រោះបានផ្តល់លុយអោយរួច ក្រុមចាប់ជំរិតទាំងនោះបានឈប់ទាក់ទងជាមួយនឹងគ្រួសារលោក Kopko ហើយលោកក៏បាត់ខ្លួនផងដែរ។
ជនសង្ស័យ បានធ្វើដំណើរទៅកាន់ប្រទេសគុយបា ក្រោយពេលក្រុមចាប់ជំរិតបានរត់ទៅកាន់ប្រទេសគុយបា ក្រុមអនុវត្តច្បាប់របស់អេស្ប៉ាញ (SCG) បាននិយាយក្នុងសេចក្តីប្រកាសថា នៅថ្ងៃទី ៩ ខែវិច្ឆការ ប្រទេសកូស្តា រីកាបានផ្តល់ដំណឹងដល់ SCG ថាមានជនសង្ស័យ ៣នាក់បានចាក់ចេញពីប្រទេសគុយបា និងបានទៅកាន់ប្រទេសអេស្ប៉ាញ តាមព្រលានយន្តហោះក្នុងទីក្រុងម៉ាទ្រីត។
ជនសង្ស័យខាងលើដែលបានរត់ទៅកាន់ប្រទេសអេស្ប៉ាញ ត្រូវបានចាប់ខ្លួន ក្រោយពេលពួកកេបានជួលផ្ទះមួយខ្នង នៅក្នុងទីក្រុង Zaragoza។
ចំណែកអាជ្ញាធរកូស្តា រីកា បានចាប់ខ្លួនជនសង្ស័យចំនួន ៩នាក់ ក្រោយពេលធ្វើការឆ្មក់ផ្ទះមួយខ្នងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលពួកគេទាំងនោះពាក់ព័ន្ធនឹងគំរោងការចាប់ជំរិត ៕ សុភ័ក្ត្រ
ប្រភព៖ CNN