យោងតាម The Star បានចាប់ និងយកកាំបិតភ្ជប់.កក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ រួចចាប់ផ្តើមធ្វើការគំរាមបង្កឲ្យនាងមានគ្រោះថ្នាក់ ។ បុរសនេះបានធ្វើឲ្យជ្រុលដាច់របួស.ករបស់នាង និងសូម្បីប៉ុនប៉ងបោះនាងចេញពីបង្អួចជាន់ទី៤ទៀតផង ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង Telipok, Sabah នៅតាមបណ្តោយផ្ទះល្វែង Taman Telipok Ria ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ។
ប៉ូលីសបានឲ្យដឹងថា បុរសមានវ័យប្រហែល ៣០ ឆ្នាំ បានចាប់ក្មេងស្រីម្នាក់ធ្វើជាចំណាប់ខ្មាំង ដោយពុំមានមូលហេតុ ដោយភ្ជង់.កនាងជាមួយកាំបិត ។ បុរសនេះបន្ទាប់មក បានបំបែកចូលផ្ទះរបស់វ័យចំណាស់ម្នាក់ និងប្រាប់ទៅម្ចាស់ផ្ទះកុំឲ្យចេញក្រៅ ។ សាក្សីជាច្រើននៅក្បែរនោះ ទីបំផុត បានគ្រប់គ្រងបំបែកទ្វារ ប៉ុន្តែ បុរសនោះគ្រាន់តែបានគំរាមបង្កគ្រោះថ្នាក់ដល់ក្មេងស្រីរងគ្រោះ និងសូម្បីអាចធ្វើលើសពីនេះ ។
The Straits Times បានរាយការណ៍ថា ជនសង្ស័យបានបដិសេធនិយាយ និងមិនធ្វើការទាមទារណាមួយនោះទេ នៅពេលប៉ូលីសមកដល់កន្លែងហេតុ ។ បុរសរូបនេះ ត្រូវបានគេសន្មត់ថាជាមនុស្សឆ្កូត ឬ អាចស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន ។ ក្នុងពេលប្រឈមមុខដាក់គ្នា ប៉ូលីសបានសម្រេចចិត្តបាញ់បណ្តាលឲ្យជនសង្ស័យស្លាប់តែម្តង ខណៈវាកំពុងគំរាមបោះក្មេងស្រីរងគ្រោះចេញពីបង្អួចចង្ក្រានបាយ ។
ក្មេងស្រីរងគ្រោះ បន្ទាប់មក ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្ត្រី និងកុមារ Likas ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ។ ថ្វីបើមានឈាមហូរក៏ដោយ ក៏របួសដាច់.ករបស់នាងមិនមែនបញ្ហាដល់អាយុជីវិតនោះទេ ៕ ឧត្តម