ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំណឹង ស្ដីពីការបិទធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩។
តាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលជលផល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា រដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង “ប្លាធូ” នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៩។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង “ប្លាធូ” ទាំងអស់ នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មេត្តាបញ្ឈប់សកម្មភាពធ្វើនេសាទត្រីកាម៉ុង “ប្លាធូ” នេះ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ជាកំហិត។
រដ្ឋបាលជលផល សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទ ត្រីកាម៉ុង “ប្លាធូ៣ ទាំងអស់ នឹងចូលរួមគោរពតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមចំណែកថែរក្សានិងការពារធនធានជលផលសមុទ្រឲ្យបានគង់វង្សទៅអនាគត ៕ ដោយ ៖ កូឡាប