យន្តហោះដឹកទំនិញមួយគ្រឿង បានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ងកាលពីថ្ងៃច័ន្ទម្សិលមិញនេះ បណ្តាលឲ្យមនុស្សចំនួន ១៥នាក់ស្លាប់បាត់បង់ជីវិត។ នេះបើតាមការចុះផ្សាយរបស់ CNN នៅព្រឹកថ្ងៃអង្គារនេះ។
បើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ងបានឲ្យដឹងថា យន្តប្រភេទ Boeing 707 ដែលជារបស់កងទ័ពអ៊ីរ៉ង បានធ្លាក់នៅម៉ោងប្រមាណ ៨កន្លះព្រឹក ម៉ោងនៅអ៊ីរ៉ង ក្បែរទីក្រុងតេហរ៉ង (Tehran)។
ភ្នាក់ងារសារពត៌មាន Fars បានរាយការណ៍ថា ការធ្លាក់កើតឡើងនៅពេលវាហោះខុសគន្លងផ្លូវ ពេលកំពុងព្យាយាមចុះចត នៅព្រលានស្ថិតក្នុងទីក្រុង Kara។
ភ្នាក់ងារសារពត៌មាន Fars រាយការណ៍ថា “ដោយសារកំហុសរបស់អ្នកបើក បណ្តាលឲ្យវាធ្លាក់នៅព្រលាន Fath”។
ចំណែកអ្នកនាំពាក្យកងទ័ពអ៊ីរ៉ងបាននិយាយថា មានមនុសចំនួន ១៦នាក់នៅលើយន្តហោះ ខណៈពេលយន្តហោះដឹកទំនិញនោះកំពុងដឹកសាច់ក្រហមមកពីទីក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) ទៅប្រទេសអ៊ីរ៉ងដើម្បីជួយជំរុញសេដ្ឋកិច្ចប្រទេស៕ សុភ័ក្ត្រ
ប្រភព៖ CNN