ភ្នំពេញ ៖ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានលោករ៉ុង ឈុន ជាក្បាលម៉ាស៊ីន បានប្រកាសតវ៉ាយ៉ាងក្តៅគគុកជាមួយក្រសួងអប់រំយុវជននិងកីឡា ថានឹងទៅដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ដែលហ៊ានកាត់បក្ខពួកខ្លួនចំនួន១០នាក់ ចេញពីក្របខ័ណ្ឌក្រសួងអប់រំ។
នៅថ្ងៃទី១៥ខែមករានេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សេចក្ដីប្រកាសព័ត៌មានមួយ ដោយជម្រាបជូនភ្នាក់ងារ ស្ថានទូត អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាតិ អន្តរជាតិជ្រាបថា ៖ នៅថ្ងៃទី16 ខែមករា ឆ្នាំ2019 វេលាម៉ោង9ព្រឹក លោកគ្រូអ្នកគ្រូជាង10នាក់ ដែលត្រូវបានក្រសួងអប់រំ លុបឈ្មោះចេញពីក្របខ័ណ្ឌ នឹងទៅដាក់ពាក្យបណ្ដឹង នៅសាលាដំបូងរាជធានីភ្នំពេញ ប្ដឹងលោកហង់ ជួន ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បន្ទាប់ពីដាក់ពាក្យបណ្ដឹងរួច ក្រុមគ្រូបង្រៀន នឹងធ្វើសន្និសីទកាសែត នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ។
ជាមួយគ្នានោះដែរ មានគណនីហ្វេសប៊ុកមួយ បានចូលខំមិនក្នុងផេកហ្វេសប៊ុករបស់លោករ៉ុង ឈុន ថា នេះប្រហែលជាបាបកម្ម តាមទាន់មានពិតមែន ហើយនៅលើលោកនេះ ព្រោះវាបាបកម្មខាំលើលោកវិញហើយ ។ លោកនៅចាំទេ កាលពីប៉ុន្មានឆ្នាំមុន លោកនិងបក្ខពួក បានធ្វើឲ្យគ្រូម្នាក់ បាត់បង់តំណែងជាគ្រូបង្រៀន ប៉ុន្តែឥឡូវដល់ក្រសួងអប់រំ ដកតំណែងកូនចៅរបស់លោកវិញ លោកចេះឈឺចាប់ដែរ ហាហាស អស្ចារ្យលោក រ៉ុង ឈុន ៗៗៗៗ។ លោកក៏មានថ្ងៃនេះដែរ ។ យុត្តិធម៌ពិតជាមានមែននៅលើលោកនេះ ៕ ដោយ ៖ រចនា