ក្រុមសង្គ្រោះក្នុងប្រទេសអេស្ប៉ាញកំពុងបន្តការស្វែងរកកុមារាម្នាក់អាយុ ២ឆ្នាំ ដែលបានធ្លាក់ចូលក្នុងអណ្តូងខួងជម្រៅ ១០០ម៉ែត្រ នៅភាគខាងត្បូងប្រទេសអេស្ប៉ាញ។
ក្មេងប្រុសនោះមានឈ្មោះថា Julen ហើយគេបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ កំឡុងពេលធ្វើដំណើរកំសាន្តជាមួយនឹងក្រុមគ្រួសារទៅលេងកសិដ្ឋានរបស់សាច់ញាតិ នៅតំបន់ភ្នំ។
បើតាមសេចក្តីរាយការណ៍របស់សារពត៌មានក្នុងប្រទេសអេស្ប៉ាញ daily El Pais បានឲ្យដឹងថា ក្មេងប្រុសនោះបានធ្លាក់ចូលក្នុងអណ្តូងយ៉ាងតូចមួយយ៉ាងច្បាស់ ហើយសាច់ញាតិដែលនៅកន្លែងកើតហេតុនិយាយថា គ្មាននរណាអាចទប់ក្មេងនោះបានឡើយ។
រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះបានត្រឹមតែរកឃើញប្រអប់ដាក់ស្ករគ្រាប់ប៉ុណ្ណោះនៅក្នុងអណ្តូង ដែលក្មេងប្រុសនោះបានកាន់ នៅពេលគេបាត់ខ្លួន។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី Maria Gamez អ្នកតំណាងរបស់រដ្ឋាភិបាលអេស្ប៉ាញក្នុងខេត្ត Malaga។
អ្នកស្រីបញ្ជាក់បន្ថែមទៀតថា “វាត្រជាក់ និងសើម ហើយវាមិនងាយស្រួលនោះទេក្នុងការស្វែងរកនោះទីនោះ។ គ្មាននរណាម្នាក់បានត្រៀមរៀបចំរួចរាល់ក្នុងការជួយសង្គ្រោះមនុស្សចេញពីអណ្តូងដ៏តូចបែបនោះទេ”។
អណ្តូងនោះមានរង្វង់ទំហំត្រឹមតែ ២៥សង់ទីម៉ែត្រប៉ុណ្ណោះ ដែលជាទំហំតូចខ្លាំង។
អ្វីដែលអ្នកសង្គ្រោះកំពុងធ្វើបាន គឺពួកគេព្យាយាមទប់ដីមិនអោយធ្លាក់ចូលក្នុងអណ្តូង ខណៈកំពុងដុតដៃដុតជើងបន្តស្វែងរកក្មេងនោះ។
កាមេរ៉ាចំនួន ២ក៏ត្រូវបានគេដាក់ខ្សែបន្ទាបទៅខាងក្រោមផងដែរ ប៉ុន្តែមិនអាចចាប់ឃើញសញ្ញារបស់ក្មេងនោះឡើយ។
អណ្តូងនោះត្រូវបានគេខួងកាលពីមួយខែមុនដើម្បីយកទឹកនៅពេលខាងមុខ ហើយវាមិនត្រូវបានគេគ្រប់ ឬការពារនោះទេ៕ សុភ័ក្ត្រ
ប្រភព៖ Channelnewsasia