ភ្នំពេញ ៖ ទាក់ទងនឹងក្រុមហ៊ុនលក់អនឡាញដ៏ធំមួយលើពិភពលោកឈ្មោះក្រុមហ៊ុន Amazon បានយករូបភាពប្រាសាទបុរាណ និងទង់ជាតិខ្មែរ ដែលប្រជាជនគោរពស្រឡាញ់ទៅព្រីនជាប់ក្រណាត់ជូនជើង និងរបស់ប្រើប្រាស់ ក្នុងបន្ទប់ទឹក លោកឧកញ៉ា ឌួង ឆាយ បានស្នើសូមថ្កោលទោស ឲ្យក្រុមហ៊ុន Amazon ដកចេញនូវផលិតផលខ្លួនចេញពីលើការលក់អនឡាញ។
បើតាមផេកហ្វេសប៊ុក លោក Duong Chay ឌួង ឆាយ កាលពីថ្ងៃទី១៦ខែមករា បានសរសេរថា “តើនេះជាការប្រមាថមកលើបុព្វបុរសដូនតាខ្មែរនិងជាតិសាសន៍ខ្មែរទាំងអស់ទេ? តើនេះជាការលួចចម្លងកម្មសិទ្ធិបញ្ញាទេ? ខ្ញុំបាទ ឌួង ឆាយ សូមថ្កោលទោសនិងសំណូមពរអោយក្រុមហ៊ុន Amazon ដកចេញនូវផលិតផលដែលកំពុងលក់ និង ប្រមូលមកវិញនូវទំនិញទាំងឡាយដែលបានលក់ហើយ ដោយមានរូបប្រាង្គប្រសាទនានារបស់ខ្មែរត្រលប់មកវិញ ព្រោះទង្វើរនេះជាការប្រមាថមួយដ៏ធំមិនអាចទទួលយកបានទេ”។
ចំណែកគណនីហ្វេសប៊ុក ឈ្មោះ Na Kwan បានចូលខំមិនលើផេកហ្វេសប៊ុករបស់លោកឧកញ៉ា ឌួង ឆាយថា “ខ្ញុំមានកាសោកស្ដាយយ៉ាងខ្លាំង និងឈឺចិត្តយ៉ាងខ្លាំងចំពោះរឿងទាំងនេះ នាងខ្ញុំណាខ្វាន់ សំណូមពរដល់ក្រសួងពាក់ព័ន្ធ មេត្តាជួយពិនិត្យមើល និងមានដំណោះស្រាយណាមួយ ព្រោះវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះ
តំលៃវប្បធម៌ជាតិ និងមុខមាត់ប្រទេសខ្មែរយើងផងដែរ (គឺគេមើលងាយ ) ៕ ដោយ៖រចនា