Wednesday, January 26, 2022

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែ​ធ្នូ ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

​ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​អំណោយផល​ល្អ ឧបសគ្គ​ទាំង​ប៉ុន្មាន​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន​ប្រសិទ្ធភាព​ការងារ​ខ្ពស់​។ មានឱកាស​ប្រាស្រ័យ​ជាមួយ​ប្រភព​ទុន​ធំ អាច​វិនិយោគ​បាន​ផល​ចំណេញ​ច្រើន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​អាច​មាន​ទំនាក់ទំនង​ថ្មី​ជាមួយ​មនុស្ស​ផ្ទុយ​ភេទ​។ ទិស​ល្អ​ទិស​ខាងលិច តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំវក​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ​មិន​បាន​ដូច​ចិត្ត​ប៉ង យីអ៊ុន​មិនសូវ​ល្អ មិន​ត្រូវ​ជំនះ​។ ចាយវាយ​ត្រូវ​ចេះ​សន្សំសំចៃ ទើប​អាច​ធ្វើជា​អ្នកមាន​បាន​។ មនោសញ្ចេតនា ដើម្បី​បង្កើន​ចំណង​ស្នេហ៍ គួរ​រួមជាមួយ​ដៃគូ​ទៅ​មើល​កុន ឬ​ដើរ​កម្សាន្ត​ឲ្យបាន​ញឹកញាប់​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ គួរ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ទៅ​ក្នុង​ការងារ មិន​ត្រូវ​ចូលរួម​ក្នុង​កិច្ចការ​អ្នកដទៃ​នឹង​នាំ​រឿង​ស៊យ​ដាក់ខ្លួន​។ មាន​ឱកាស​រក​ប្រាក់​ល្អ ចំណូល​កើន​ខ្ពស់​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ មនោសញ្ចេតនា​កាន់តែ​ជ្រាលជ្រៅ ផ្អែម​ល្ហែម​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ លឿង​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​សមត្ថភាព និង​ភាពម៉ឺងម៉ាត់​របស់​អ្នក ហេតុ​នេះ​ការងារ​គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ​។ លទ្ធភាព​ក្តាប់​ឱកាស​វិនិយោគ​ល្អ ជួយ​ឲ្យ​អ្នក​រក​ចំណូល​បាន​ច្រើន​។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​សម្រាប់​គូស្នេហ៍​ឲ្យ​បាន​ច្រើន​ទើប​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​កក់ក្តៅ​។ ទិស​ល្អ​ទិស​និរតី តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ស​។ អ្នក​យក​អាសា​ឆ្នាំមមែ​៕

​ឆ្នាំ​រោង ៖ រាសី​ល្អ​មធ្យម​។ ការងារ​ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យកត់សម្គាល់​។ ថ្ងៃនេះ​អ្នក​មាន​ឱកាស​ជួប​លាភ​ដោយ​ពុំ​ដឹងខ្លួន​។ មនោសញ្ចេតនា មានទំនាស់​បន្តិចបន្តួច ត្រូវ​ខំ​រក​វិធី​ដោះស្រាយ​ការយល់ច្រឡំ​រវាង​គ្នា​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ពណ៌​ខៀវ​។ អ្នក​យក​អាសា​ឆ្នាំជូត​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ​ជួប​ការលំបាក រុញ​ខ្ទប់​នាំ​ឲ្យ​ទាល់ច្រក ត្រូវ​ត្រៀម​ស្មារតី​ជា​មុន​។ រាសី​ស្រុតចុះ ត្រូវ​ប្រយ័ត្ន​ក្នុង​សេវាកម្ម​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​រួមគ្នា​ដោះស្រាយ​បញ្ហា​យល់ច្រឡំ​ដោយ​ការ​អង្គុយ​ចុះ​និយាយ​គ្នា​ត្រង់ៗ ដើម្បី​កុំឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ទំនាក់ទំន​ង​រវាង​អ្នក​ទាំង​២​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិស​ខាងជើង ។ ពណ៌​គាប់​ប្រសើរ​ពណ៌​ស ។ អ្នក​យក​អាសា​ឆ្នាំរកា​៕

​ឆ្នាំ​មមី ៖ រាសី​ល្អ​មធ្យម​។ ប្រសិន​មាន​គំនិត​អ្វី​អាច​អនុវត្ត​ទៅ​ក្នុង​ការងារ នឹង​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។ វិនិយោគ​មាន​ឱកាសល្អ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​កុំ​លោភលន់ នាំ​ឲ្យ​ត្រី​រ៉​ស់​ក៏​រួច ទន្សាយ​ក៏​រួច​។ មនោសញ្ចេតនា ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​រីករាយ និង​សុភមង្គល​។​ទិស​ល្អ​ទិស​អាគ្នេយ៍ តំណម​ទិស​ខាងជើង​។ ពណ៌​គាប់ប្រសើរ ពណ៌​លឿង​។ អ្នក​យក​អាសា​ឆ្នាំចរ​៕

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​មានឱកាស​ពង្រីក​ទេពកោសល្យ​របស់​ខ្លួន​ពិ​សេ​ក្នុង​វិស័យ​ការទូត​។ ថ្ងៃនេះ​រកស៊ី​អ្វី​ក៏​កាក់កប​បាន​ចំណេញ​កប់​ក្តោង​។ មនោសញ្ចេតនា ធម្មតា ត្រូវ​លៃ​ពេល​នៅក្បែរ​គ្នា​ឲ្យបាន​ច្រើន​។ ទិស​ល្អ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង​។ ពណ៌​គាប់​ប្រសើរ​ពណ៌​ផ្ទៃមេឃ , បៃតង​។ អ្នក​យក​អាសា​ឆ្នាំថោះ​៕

​ឆ្នាំ​វក ៖ រាសី​ស្រុតចុះ​។ សម្ពាធ​ការងារ​ធំ​ធ្វើឲ្យ​អ្នក​នឿយណាយ​តានតឹង ត្រូវ​តាំងស្មារតី​ដោះស្រាយ​សន្សឹមៗ​កុំ​ចុះចាញ់​។ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្ន​ក្នុង​រាល់​សេវាកម្ម​ប្រាក់កាស ដើម្បី​បញ្ចៀស​ការខាតបង់​។ មនោសញ្ចេតនា ពុំ​រីកចម្រើន​ទៅមុខ ត្រូវ​ម្ចាស់ការ​ជាង​មុន​ទើប​សង្ឃឹម​បាន​លទ្ធផល​ដូច​បំណង​។ ទិស​ល្អ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំរោង​៕

​ឆ្នាំ​រកា ៖ រាសី​ល្អ​មធ្យម​។ ការងារ​គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​ងាយស្រួល ទិន្នផល​ការងារ​ខ្ពស់​។ មានឱកាស​វិនិយោគ​ល្អ ប៉ុន្តែ​មិន​អាច​ផ្តល់​ចំណេញ​ភ្លាមៗ​។ មនោសញ្ចេតនា ក្នុង​ចំណោម​អ្នក​ទាំង​២​ត្រូវ​មាន​ម្នាក់​ហ៊ាន​បង្ហាញ​ការលះបង់​ចំពោះ​គ្នា ទើប​មនោសញ្ចេតនា​រីក​ចម្រើន​ទៅមុខ​។ ទិស​ល្អ​ទិស​ឦសាន តំណម​ទិស​ខាងលិច​។ ពណ៌​គាប់​ប្រសើរ​ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ សភាព​ផ្លូវចិត្ត​មិនល្អ ហេតុនេះ​ងាយ​មាន​ការប៉ះទង្គិច ឈ្លោះប្រកែក​ជា​មួយ​អ្នកដទៃ ឥទ្ធិពល​ខ្លាំង​ដល់​ការងារ​។ ព្យាយាម​ជួបជុំ​មិត្តភក្តិ​អ្នក​នឹង​មាន​ឱកាស​រក​ប្រាក់​ច្រើន​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​អាច​ជួប​មនុស្ស​ក្នុង​សុបិន្ន អ្នក​មានគ្រួសារ​ហើយ​មនោ​សញ្ចេ​ត​នា​ផ្អែមល្ហែម​កក់ក្តៅ​។ ទិស​ល្អ​ទិសខាងកើត​។ តំណម​ទិស​ខាងលិច ។ ពណ៌​គាប់ប្រសើរ ពណ៌​ក្រហម​។ អ្នក​យក​អាសា​ឆ្នាំមមី​៕

​ឆ្នាំ​កុរ ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​នឹងនរ​ដោះស្រាយ​មួយៗ កុំ​ឆេវឆាវ នាំ​ឲ្យ​អ្នក​ស្មុគស្មាញ​ថែម បង្ក​ឱកាស​ឲ្យ​គូស​ត្រូវកាច់​បំបាក់​អ្នក​។ ថ្ងៃនេះ​រាសី​មិនល្អ ត្រូវ​ប្រយ័ត្ន​រក្សា​លុយកាក់​ឲ្យ​គង់វង្ស​។ មនោសញ្ចេតនា ទំនាស់​រវាង​អ្នក​ទាំង​ពីរ បាន​ឈាន​ដល់​កំពូល ត្រូវ​ដោះស្រាយ​ភ្លាម​។ ទិស​ល្អ​ទិសខាងកើត តំណម​ទិសនិរតី​។ ពណ៌​គាប់​ប្រសើរ​ពណ៌​ផ្ទៃមេឃ​។ អ្នក​យក​អាសា​ឆ្នាំខាល​៕