Minas ជាទីក្រុងតូចមួយរបស់ Uruguay ទើបបង្កើតឯកត្តទកម្មពិភពលោក Guiness គួរឲ្យ “ឆ្ងាញ់” គ្រាពួកគេរៀបចំពិធីជប់លៀងសាច់អាំងធំបំផុត ពុំធ្លាប់មានពីមុនមក។
ចុងភៅប្រមាណ ២០០នាក់ អុសប្រមាណ ៦០តោន ព្រមទាំងសាច់ ១៦៥.០០០kg ត្រូវបានចម្អិនជូនពិធីជប់លៀង បង្កើតបានជាឯកត្តទកម្ម គួរឲ្យ…ឈ្ងុយឆ្ងាញ់។
ក្រុមចុងភៅក៏បានបម្រុងទុក សាឡាត់រុស្ស៊ី ៤តោន ដើម្បីបរិភោគជាមួយសាច់គោ។ ភ្ញៀវរាប់ពាន់នាក់ បានមកធ្វើជាសាក្សី ក៏ដូចជាបរិភោគសាច់ បន្លែទាំងនោះ។
អង្គការឯកត្តទកម្មពិភពលោក Guiness ឲ្យដឹងថា សាច់គោ ក្រោយពេលអាំងរួចមានទម្ងន់ ១០៣.៦០០kg ។
ឯកត្តទកម្មនេះគឺរបស់ទីក្រុង Lapampa របស់អាហ្សង់ទីន ដែលនៅឆ្នាំ ២០០៨ ទីក្រុងនេះអាំងសាច់ ៩១.៦០០kg ក្នុងពិធីជប់លៀងមួយ។
Uruguay និង Argentina ជា “សត្រូវស្លាប់រស់” ក្នុងការដណ្តើមគោរម្យងារ ជាប្រទេសផលិតសាច់គោល្អជាងគេ ហេតុនេះពួកគេ តែងរៀបចំពិធីជប់លៀងសាច់អាំង ពុំលោះពេល ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍៕ អាទិត្យ