ភ្នំពេញ-នៅក្នុងថ្ងៃខួបកំណើតលើកដំបូងរបស់ខ្លួន កញ្ញា សុខ មន្នីរក្សា បានអញ្ជើញតារាប្រុស-ស្រី មកចូលរួមកាលពីរាត្រីថ្ងៃទី១៣ ធ្នូ ២០១៧ នៅភោជនីយដ្ឋាន Tiara។
នៅក្នុងពិធីខួបកំណើតនោះ គេឃើញមានវត្តមានតារាចម្រៀង មាស សុខសោភា ចូលរួមពីនាក់លោក មាស សុខរតនៈ វត្តមានរបស់ពួកគេគឺមិនមែនជាភ្ញៀវរាប់អានគ្នាបែបអ្នកសិល្បៈឡើយ ពោលគឺពួកគេ គឺជាបងប្អូនជីដូនមួយនឹងម្ចាស់ខួបកំណើតតែម្តង។
សុខ មន្នីរក្សា ឲ្យដឹងថា នេះគឺជាលើកដំបូងដែលនាងរៀបចំកម្មវិធីខួបកំណើតដែលមានភ្ញៀវចូលរួមជិត១០០នាក់។ នាងថា កន្លងទៅ នាងរៀបចំត្រឹមការទទួលទានអាហារជួបជុំគ្រួសារ មិត្តជិតដិតតិតួចប៉ុណ្ណោះ ប៉ុន្តែដោយសារតែការឲ្យយោបល់ពីមិត្តភ័ក្កិ និងចង់ជួបជុំគ្នាទ្រង់ទ្រាយធំ ទើបសម្រេចចិត្តរៀបចំបន្ទាន់ៗ មិនមានគម្រោងទុកមុនយូរថ្ងៃនោះទេ។ ភ្ញៀវភាគច្រើនអញ្ជើញតាមទូរស័ព្ទ ខ្លះតាមហ្វេសប៊ុកប៉ុណ្ណោះ ព្រោះនាងរវល់ការងារសិល្បៈទាំងការសម្តែង ច្រៀង និងពិធីការិនី៕ ដោយ-គីម ស្រីរ័ត្ន