Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឆាយ បូរ៉ា មក​ពី​ផលិតកម្ម​ដើមត្នោត ជាប់​ឈ្មោះ​ជា​ប្រធាន​សមាគម​ភាពយន្ត​អាណត្តិ​ថ្មី​

​ភ្នំពេញ​-​បន្ទាប់​ពី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម​ភាពយន្ត​អាណត្តិ​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​១៤ ធ្នូ សមាគម​ភាពយន្ត​កម្ពុជា បាន​សម្រេច​ជ្រើសរើស លោក​​ឆាយ បូរ៉ា ក្រោយ​បោះឆ្នោត​ពី​សំណាក​សមាគម​មក​ពី​ផលិតកម្ម​ធំៗ ចំនួន​១១ ផ្សេងគ្នា​។​

​លោក​ឆាយ បូរ៉ា ដែល​ត្រូវបាន​បោះឆ្នោត​អោយ​ជាប់​ជាថ្មី បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​យើង​ថា​ ​ជា​រៀងរាល់ឆ្នាំ​សមាគម​ភាពយន្ត​កម្ពុជា​មាន​ការបោះឆ្នោត​ជ្រើសរើស​ជា​ប្រាំ ប៉ុន្តែ​ក្រោយ​ការ​ផុត​អាណត្តិ​របស់​លោក​កាលពី​ឆ្នាំមុន​ ​គឺ​មិន​មាន​ការបោះឆ្នោត​ជ្រើសរើស​នោះ​ទេ ដោយសារ​តែ​មមាញឹ​ករៀងខ្លួន និង​សម្អាងថា​លោក​នៅ​ជួយ​សមាគមន៍​ក្នុងនាម​ជា​ប្រធានស្ដីទី​។ យ៉ាងណាមិញ​
​ដើម្បី​កុំអោយ​ខុសឆ្គង​ពី​លក្ខន្តិកៈ បណ្ដា​ផលិតករ​ជា​ក្រុមប្រឹក្សា​ជាន់ខ្ពស់​របស់​សមាគម​ទាំងអស់ និង​សមាជិក​ផង ក៏​សម្រេច​អោយមាន​ការបោះឆ្នោត​ជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃទី​១៤ ធ្នូ ដោយ​លោក​មិន​នឹកស្មានថា ខ្លួន​លោក​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធាន​ជា​លើក​ទី​៣​នោះទេ​។​

​លោក​បន្តថា កាល​ពី​អាណត្តិ​មុន ក្នុងនាម​ជា​ប្រធាន​លោក​បាន​រួមចំណែក​ដាក់​ញត្តិ និង​តវ៉ា​អោយ​មាន​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ក្នុង​ម៉ោង យ៉ាង​ជោគជ័យ​​ទើប​ធ្វើអោយ​ផលិតកម្ម​ដែល​បាន​ចុះបញ្ជី​ទាំង​ជាង​៤០​ផលិតកម្ម​មានដំណើរ​ការ ដែល​ក្នុងនោះ​ផលិតកម្ម​ចំនួន​១១​ដែល​ជា​ក្រុមប្រឹក្សា​សមាគម​បាន​ក្លាយជា​ផលិតកម្ម​ដែលមាន​សកម្មភាព​ផលិត​រឿង​ខ្លាំង​។​

​លោក​អ៊ិន សុ​ភិន ក្រុមប្រឹក្សា​ជាន់ខ្ពស់​មួយ​រូប​នៅ​ក្នុង​សមាគមន៍​ភាពយន្ត​កម្ពុជា បាន​ថ្លែង​នៅ​ក្រោយ​ការបញ្ចប់​ពិធី​បោះឆ្នោត និង​តែងតាំង​ប្រធាន​ថ្មី​នោះ​ថា​ ​ដោយសារ​តែ​សមាគម​ភាពយន្ត​កម្ពុជា មានការ​ផុត​អាណត្តិ​ប្រធាន​ចាស់​មួយ​រយៈ ទើប​បណ្ដា​ផលិតករ​ទាំងអស់ ជួបជុំ​គ្នា​ភ្លាមៗ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ធ្នូ​ ដើម្បី​សម្រេច​ធ្វើការ​បោះឆ្នោត​អោយ​មាន​ប្រធាន​ថ្មី​ផ្លូវការ​ប្រចាំ​សមាគមន៍​ក្នុង​អាណត្តិ​ថ្មី​។​

​លោក​ថា​សមាសភាព​ចូលរួម​នៅក្នុង​ពិធី​បោះឆ្នោត​នោះ​រួមមាន​ម្ចាស់​ផលិតកម្ម​ធំៗ​សរុប​ចំនួន​១១​ផលិតកម្ម ដោយ​ក្នុង​នោះ​រួមមាន លោក​ឆាយ បូរ៉ា​ ​ម្ចាស់​ផលិតកម្ម​ដើមត្នោត រូបលោក​ដែល​ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស លោក​សែម វិសាល ម្ចាស់​ផលិតកម្ម​Wonderfilm Cambodia អ្នកស្រី​ថុង ស៊ីវ​ទៀង​ ​ម្ចាស់​ផលិតកម្ម​ចក្រ​វា​ទ្ប​ពេជ្រ លោក​លី​ម៉េង តំណាង​ជាន់ខ្ពស់​ផលិតកម្ម​រ៉ក់ លោក លៀក លីដា ម្ចាស់​ផលិតកម្ម​LD និង លោក​ហ៊ុយ យ៉ា​ឡេង ម្ចាស់​ផលិតកម្ម​មាតុ​ចក្រ​​ជាដើម​។ ក្រោយ​ការបោះឆ្នោត លោក​ថា​លោក ឆាយ បូរ៉ា ត្រូវបាន​បោះឆ្នោត​អោយ​ជាប់​ជា​ថ្មី​ម្ដងទៀត​ ដើម្បី​អោយ​ការងារ​នៅក្នុង​អាណត្តិ​នេះ​កាន់តែ​មាន​ប្រសិទ្ធិភាព​ជួយ​ដល់​ផលិត​ករ និង​វិស័យ​ភាពយន្ត​ខ្មែរ​៕ ដោយ​-​គីម ស្រីរ័ត្ន​

×