តាម CTGN នោះពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ ម្លេះ ពលរដ្ឋចិនរាប់រយលាននាក់ ចាប់ផ្តើមដំណើរវិលទៅចូលឆ្នាំថ្មី នាស្រុកកំណើត ។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីអូសបន្លាយ ៤០ថ្ងៃនេះ នឹងមានមនុស្ស ២,៩៩ ពាន់លានជើង ធ្វើដំណើរទៅមកតាមមធ្យោបាយគមនាគមន៍សាធារណៈ -ដែលជាលើកដំបូងត្រូវបានចាត់ទុកជាការចលនាពលរដ្ឋច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សលោក ។
កងរថភ្លើងល្បឿនលឿនចាប់ផ្តើមសកម្មភាពដឹកពលរដ្ឋចិនវិលទៅស្រុកកំណើត ។
ចំនួនមនុស្សធ្វើដំណើរឆ្នាំនេះកើនឡើង ០,៦% ប្រៀបនឹងឆ្នាំទៅម៉ិញ ។ ក្នុងនោះផ្លូវគោកនាំមុខគេ ដោយសារមនុស្សធ្វើដំណើរ ២,៤៦ពាន់លានជើង ផ្លូវដែក ៤១៣លានជើង យន្តហោះ ៧៣លានជើង ផ្លូវទឹក ៤៣លានជើង ។
រដ្ឋការចិនទើបដាក់ឲ្យប្រើប្រាស់រថភ្លើងល្បឿនលឿន ១៦០Km/h ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់ពលរដ្ឋ ពិសេសចេញពីប៉េកាំង និងសៀងហៃ ៕ ចន្ទ្រា
ពិតជា “ព្យុះមនុស្ស” មែន!