កំពត ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរង់ចាំយ៉ាងអន្ទះសា ចំពោះការវិលត្រឡប់ ចូលប្រទេសកម្ពុជាវិញ របស់ទណ្ឌិត សម រង្ស៊ី។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានទទួលដីកា ពីតុលាការ ឲ្យចាប់ខ្លួនទណ្ឌិត សម រង្ស៊ី រួចហើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិតនីខេត្តកំពត បានប្រកាសថា សម្តេចបានរង់ចាំយ៉ាងអន្ទះសា ចំពោះការវិលត្រឡប់របស់ ទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិ ដែលកំពុងមានទោស គ្រាដែលក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវដីលាតុលាការ ដើម្បីចាប់ខ្លួនទណ្ឌិតរូបនេះ មកអនុវត្តទោស បើសិនជាមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដូចអ្វីដែលប្រកាសកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំអត់ចង់តមាត់តកអ្វីទេ ព្រោះខ្ញុំក៏ចង់ឱ្យអ្នកមក ទីកន្លែងដែលអ្នកត្រូវនៅ តាមសាលក្រមរបស់តុលាការ ខ្ញុំចង់ណាស់ ខ្ញុំរង់ចាំយ៉ាងអន្ទះសា អ្នកត្រូវដឹងសាលក្រមតុលាការ។ ម្សិលមិញសម្តេចក្រឡាហោម បានប្រកាសហើយថា បានទទួលដីកាឱ្យចាប់អាហ្នឹងហើយ ដូច្នេះមានស្អី? ស្តាយណាស់ដែលឱ្យអ្នកឯងរត់រួច តែឥឡូវអ្នកឯងមកវិញ ស្មើនឹងរកអុស ប្រទះឈើងាប់ សូមផ្តាំទៅ។ ខ្ញុំរង់ចាំពេលមួយនឹងមកដល់ជំនួបនោះនឹងមកដល់ បើសិនអ្នកឯងចប់ជួបពិត បើសិនអ្នកឯងចង់ជួបពិតប្រកាសទៅអ្នកណារង់ចាំកន្លែងព្រលានយន្តហោះណា អង្គការសហប្រជាជាតិអមដំណើរពេលណា កន្លែងណាធ្វើទៅអញ្ជើញ ។
សម្តេចតេជោ បានបញ្ជាក់ថា ផ្តាំទៅ ហើយអ្នកដែលមិនពាក់ព័ន្ធ មិនចង់ចូលគុក កុំចង់ចូលប្រថុយជាមួយ ។ ប៉ុន្តែខ្ញុំហ៊ាន អានេះព្រឹបឈ្លូសជាគ្នា ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ បន្ទាប់ពី ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី និងបក្ខពួក ដែលអះអាងថា ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំមួយនៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ដោយលទ្ធផលនៃកិច្ចប្រជុំនេះ គឺសម្រេចរៀបចំដំណើរវិលត្រឡប់របស់ លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនេះ។
សូមជម្រាបថា លោក សម រង្ស៊ី បានប្រកាសជាច្រើនលើកច្រើនសារលោកនឹងចូលមកស្រុកខ្មែរវិញ នៅក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែមិនដឹងថ្ងៃណាច្បាស់លាស់នោះទេ ។ គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ កាលពីថ្មីៗកន្លងមកនេះ បានរៀបចំឲ្យមានដំណើរវិលចូលស្រុករបស់លោកប្រធាន សម រង្ស៊ី ដោយធ្វើនយោបាយកៀរគរចំនួន៥ចំណុចរួមមានទី១-រៀបចំកម្លាំង ដើម្បីត្រៀមទទួលលោកសម រង្ស៊ី ចូលស្រុកវិញ ។ ទី២- ពង្រីកសកម្មភាពការទូតច ។ ទី៣- ពង្រឹង និងពង្រីកការផ្សព្វផ្សាយព័ត៌មានក្រោមការគ្រប់របបហ៊ុន សែន ។ ទី៤-ធ្វើទំនាក់ទំនងជាមួយអ្នកប្រជាធិបតេយ្យជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើផ្លាស់ប្តូរជាវិជ្ជាមាន នៅឆ្នាំ២០១៩នេះ ។ ទី៥- រៀបចំថវិកាសម្រាប់ការវិលចូលរបស់លោក សម រង្ស៊ី ៕ ដោយ ៖ បញ្ញាស័ក្តិ