យន្តហោះ MH 370 បានបាត់ស្រមោលតាំងពីថ្ងៃទី ៨/៣/២០១៤ មានការសន្និដ្ឋានជាច្រើន ក្នុងដំណើរស្វែងរុករកយន្តហោះដែលផ្ទុកមនុស្ស ២៣៩នាក់នេះ…។ ប៉ុន្តែរហូតទល់បច្ចុប្បន្ន អ្វីៗនៅជាអាថ៌កំបាំង…។
ថ្មីៗនេះអ្នកជំនាញការ Norman Davies បានលើកឡើងពីមូលហេតុចុងក្រោយសម្រាប់ការបាត់ស្រមោល ដ៏អាថ៌កំបាំងនៃយន្តហោះ MH 370។ តាមលោកនោះគឺ យន្តហោះត្រូវបានគេ “ត្រួតត្រា” តាំងពីចម្ងាយម្ល៉េះ ក្រោយមកក៏ចលនាប៉ុន្មានម៉ោងបន្ថែមទៀត ដោយ “បញ្ជា” ឲ្យចុះចតនៅប៉ូលខាងត្បូង! ហើយពេលនេះវាកំពុងត្រូវកប់ដោយស្រទាប់ទឹកកក។
លោកលើកឡើងនូវទល្ហីករណ៍យ៉ាងវិទ្យាសាស្ត្រថា ៖ បច្ចេកវិទ្យាយន្តហោះបច្ចុប្បន្ន ដែលគេបំពាក់ គឺអាចអនុញ្ញាតឲ្យយន្តហោះត្រូវបានបញ្ជាពីចម្ងាយ បំណងបញ្ចៀសករណីប្លន់ ភេរវកម្ម ដូចជាករណីបើកបំបុកអាគារភ្លោះនៅញូវយ៉ក ថ្ងៃទី ១១/៩/២០០១។ ប្រការនេះឯងដែលតាមអ្នកជំនាញការរូបនេះ គឺយន្តហោះអាចត្រូវប្លន់ “សិទ្ធិបញ្ជា” ពីផែនដីម្លេះ។ តាមនោះដែរ MH370 ក្លាយជាយន្តហោះត្រូវប្លន់សិទ្ធិបញ្ជាពីចម្ងាយ។
រីឯមូលហេតុវិញតាមលោកនោះ អាស្រ័យដោយនៅលើយន្តហោះអាចមានផ្ទុកឲ្យរបស់ “ពុំអាចអនុញ្ញាតឲ្យចូលប្រទេសចិន” បាន។
បំណែករកឃើញ តែពុំមែនរបស់ MH 370 ទេ គ្រាន់តែជារបស់យន្តហោះប្រភេទដូចគ្នា -Boing 777
លោក Davies បន្តថា ៖ “យើងកំពុងរស់នៅក្នុងយុគ្គសម័យសង្គ្រាមប្រព័ន្ធ ហើយតាមអ្នកជំនាញការដ៏ទៃទៀត ការប្លន់យន្តហោះបែបនេះពិតជាអាចកើតឡើងបាន ដោយចាប់ផ្តើមពីប្រព័ន្ធអ៊ិនធើណេត៕ អាទិត្យ