ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយនូវរូបថតមួយសន្លឹក ដែលមានបុគ្គល២រូបស្លៀកសពាក់ស ហើយទៅអង្គុយហូបអាហារជាមួយព្រះសង្ឃ ហើយត្រូវបានព្រះចៅអធិការវត្តសោម មានសង្ឃដីកាប្រតិកម្មថា អាប៉ិពីរនាក់ណឹងសីលប៉ុន្មាន បានហ៊ានហូបបាយលើអសនៈស្មើព្រះសង្ឃ ។
បើតាមផេកហ្វសប៊ុកផ្លូវការនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ព្រះអធិការវត្តសោម បានមានសង្ឃដីកាថា «អាប៉ិពីរនាក់ណឹងសីលប៉ុន្មាន? សិក្ខាបទ២៣០ មិនមែនបានហ៊ានហូបបាយលើអសនៈស្មើរព្រះសង្ឃ បើសិក្ខាបទ២៣០អង្គុយហូបបាយស្មើព្រះសង្ឃបាន ព្រោះព្រះសង្ឃភិក្ខុសីល៤ សិក្ខាតែ២២៧ទេ? ព្រះតេជៈគុណគង់ខាងលើហេតុម្តេចបានបណ្តោយអញ្ចឹង?»។
ប្រតិកម្មរបស់ព្រះអង្គ និងបានស៊ែចែកចាយលើបណ្តាញសង្គម ស្របពេលដែលមានវេបសាយក្នងស្រុកមួយ បានសរសេររឿងរៀបរាប់អំពីរូបថតនោះ ដោយមានខ្លឹមសារ តើប្រជាពលរដ្ឋខ្មែរយើងសព្វថ្ងៃយល់ព្រះពុទ្ធសាសនាដល់កម្រិតណាហើយ?
កាលពីពេលថ្មីៗនេះ ដោយមានការបង្ហោះលើបណ្តាញសង្គមជាច្រើន ពាក់ព័ន្ធនឹងកិច្ចបដិបត្តិមិនសមគួរ ឆ្គាំឆ្គងដែលនាំឲ្យព្រះពុទ្ធសាសនា មានការធ្លាក់ចុះ ដោយមានបុគ្គលមួយចំនួន មិនបានបែងចែកឲ្យដាច់រវាងបព្វជិតនិងគ្រហស្ថ ដូចជា មានការរៀបចំអាសនស្មើគ្នា អង្គុយស្មើព្រះសង្ឃ បរិភោគដំណាលព្រសង្ឃ ឲ្យបរិស័ទបូជា ដូចជាព្រះរតនត្រៃដែរ។ ទង្វើទាំងនេះជាទង្វើដែលនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យព្រពុទ្ធសាសនា ដែលនាំឲ្យបាត់បង់តម្លៃព្រះសង្ឃ ព្រះធម៌ព្រះវិន័យថែមទៀតផង ។ តាមពិតជំជឿមានមែនហើយ គួរតែជឿប្រកបដោយបញ្ញាផង កុំចេះតែជឿដោយមិនចំនេញ និងគ្មានការរីកចម្រើននោះ ។ សូមរំលឹកថា វិស័យព្រះពុទ្ធសាសនាបានដើរជាមួយនឹងសង្គម ក្នុងការអប់រំទូន្មានឲ្យមនុស្សដើរផ្លូវ ស្គាល់ល្អអាក្រក់ បុណ្យបាប ហើយមិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋទៀតផង សូមអស់លោកអ្នកមានជំជឿមេត្តាគិតឡើងវិញចំពោះកុច្ចបត្តិបត្តិរបស់ខ្លួន ដើម្បីកុំឲ្យប៉ះពាល់ដល់ ព្រះរតនត្រៃ ធម៌វិន័យ នៃព្រះពុទ្ធសាសនារបស់ជាតិយើងទាំអស់គ្នា ៕ ដោយ ៖ កូឡាប