Sunday, March 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង ផ្ដួចផ្ដើមបង្កើតកម្មវិធីអប់រំសីលធម៌សង្គម ក្រោមប្រធានបទ៖«សីលធម៌នាំឱ្យសង្គមជាតិមានសេចក្តីថ្លៃថ្នូរ និងរីកចម្រើន»

ភ្នំពេញ ៖ អតីតសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង សហការជាមួយនឹងក្រុមយុវនិពន្ធវ័យក្មេង និងវេទិកាអំណានដើម្បីកម្ពុជា បានផ្ដួចផ្ដើមបង្កើតកម្មវិធីអប់រំសីលធម៌សង្គម ក្នុងគោលបំណងចូលរួមបង្កើនការយល់ដឹងសម្រាប់កុមារ និងយុវជនពីតម្លៃនៃសីលធម៌ សុជីវធម៌ក្នុងគ្រួសារ និងសង្គមឱ្យកាន់តែល្អប្រសើរ ជាពិសេសនៅក្នុងសាលាអនុវិទ្យាល័យ និងសាលាបឋមសិក្សាដូនកឹង ក្រោមប្រធានបទ៖
«សីលធម៌នាំឱ្យសង្គមជាតិមានសេចក្តីថ្លៃថ្នូរ និងរីកចម្រើន»។

ធម្មវាគ្មិនចូលរួមធ្វើបាឋកថា៖
ព្រះធម្មវិជ្ជា រីម ចាន់រ៉ា ចន្ទប្បិយោ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យពុទ្ធិកព្រះសីហនុរាជ (ភ្នំពេញ)
ឯកឧត្តមបណ្ឌិត ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

កម្មវិធីអប់រំសីលធម៌សង្គមនឹងប្រារព្វធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកស្ថិតនៅទីតាំង បរិវេណសាលាអនុវិទ្យាល័យដូនកឹង ដែលរៀបចំកម្មវិធីដោយអតីតសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យដូនកឹង សហការរៀបចំដោយ ក្រុមយុវនិពន្ធវ័យក្មេង និងវេទិកាអំណានដើម្បីកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×