Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​ពិគ្រោះ​យោបល់ ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ដោយស្មោះ​ត្រង់​

ភ្នំពេញ ​៖ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា ដើម្បី​ផ្លាស់ប្តូរ​ទស្សនទាន​ដោយស្មោះ​ត្រង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល និង​អង្គការ​មិនមែន​រដ្ឋាភិបាល​​បរទេស នៅ​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​យោងតាម​ការជូនដំណឹង​របស់​ក្រសួងការបរទេស នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ​។ លោក​រដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​បើក ដោយ​ផ្តោត​ទាំងស្រុង​លើ​វត្តមាន និង​ការរួមចំណែក របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ក្នុងស្រុក នៅក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ព្រមទាំង​សិទ្ធិ និង​កាតព្វកិច្ច​របស់​ពួកគេ ក្រោម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា របស់​កម្ពុជា និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស សរុប​ទាំងអស់​ប្រមាណ​៣០០​នាក់ ។​

​គួរ​កត់សម្គាល់ថា នេះ​គឺជា​កិច្ចប្រជុំ​លើក​ទី​១ ដែល​ក្រសួងការបរទេស រៀបចំឡើង ក្នុង​គោលបំណង​ផ្លាស់ប្តូរ​ទស្សនទាន​ដោយស្មោះ​ត្រង់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​៕​ ​ដោយ ​៖​ កូ​ឡាប​

×