Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​អន្តោប្រវេសន៍ នឹង​អនុវត្ត​ដីកាចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី នៅពេល​ត្រឡប់​ចូ​ប្រទេស​វិញ​

spot_img

បាត់ដំបង ​៖ លោក​សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានប្រកាសថា នគរបាល​អន្តោប្រវេសន៍​តាម​ច្រកទ្វារព្រំដែន​ទាំងអស់​បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​ចាប់ខ្លួន ទណ្ឌិត សម រង្ស៊ី តាម​ដីកា​តុលាការ នៅពេល​ចូលក្នុង​ទឹកដី​កម្ពុជា​វិញ ។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ – General Department of Immigration – GDI កាលពី​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០១៩ ។​

​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បន្ថែមថា មានប្រសាសន៍​ក្នុង​ពិធី​ជួបជុំ​ជាមួយនឹង មន្ត្រី​នាយ​នគរបាល និង​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅ​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩ ។ លោក សន្តិ​បណ្ឌិត សុខ ផល បញ្ជាក់ប្រាប់​ដល់​មន្ត្រីនគរបាល​ទាំងអស់ ជា​អ្នកអនុវត្ត​ច្បាប់ នឹង​ជា​តួនាទី របស់​កងកម្លាំង ដែល​ត្រូវ​ទទួលបញ្ជា និង​អនុវត្តតាម​ដីកា​តុលាការ ។​

​គួរបញ្ជាក់​ថា​លោក សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រា​ធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ ចោទប្រកាន់​ពីបទ សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់ បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម ៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×