ភ្នំពេញ ៖ ពាក់ព័ន្ធមានការផ្សព្វផ្សាយនូវឯកសារមួយសន្លឹក ដែលចែកចាយលើបណ្តាញទំនាក់ទំនងសង្គម រៀបរាប់អំពីផែនការច្របាច់ក្រសួងមួយចំនួនបញ្ចូលគ្នា និងលុបចោលក្រសួងមួយចំនួន ដោយរក្សាទុកតែក្រសួង១៦ប៉ុណ្ណោះ។ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨មករា ប្រកាសថា ជាឯកសារក្លែងក្លាយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុកថា ឯកសារនេះ គឺជាឯកសារក្លែងក្លាយសុទ្ធសាធ និងជាផែនការដ៏អាក្រក់មួយដើម្បីបំផ្លាញទំនុកចិត្តលើមន្ត្រី និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ដូច្នេះសូមប្រកាសទាត់ចោលទាំងស្រុងនូវឯកសារក្លែងមួយនេះ៕ ដោយ ៖ កូឡាប