Tuesday, February 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ដល់​ថ្នាក់​បិទ​ទេ ផលិត​ទឹកត្រី​ទឹកស៊ីអ៊ីវ​សញ្ញា​ភ្នំ​មាស​នៅ​ក្រុង​សិរីសោភ័ណ​ទោះជា​មាន​កំហុស​ខ្លះ​?

spot_img

​បន្ទាយមានជ័យ ៖ ក្រោយ​សមត្ថកិច្ច​នគរ​បាល​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ការចុះ​ត្រួតពិនិត្យ​លើ​សិប្បកម្ម​យីហោ​ឈ្មោះ “​ភ្នំ​មាស​” ដែល​ផលិត ទឹកត្រី ទឹក​ម្ទេស ទឹក​សៀង ទឹក​ខ្មេះ ទឹក​ក្បុង ទឹកស៊ីអ៊ីវ ស្ថិតនៅ​ភូមិ គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៣​ធ្នូ​២០១៧ នោះ សិប្បកម្ម​នៅ​ដំណើរការ​របស់​ខ្លួន​ធម្មតា​ព្រោះ​រក​ពុំ​ឃើញ​កំហុស​បច្ចេកទេស​ជំនាញ​រហូតដល់​ថ្នាក់​ត្រូវ​បិទ​នោះឡើយ​។​

​យោង​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​បន្ទាយមានជ័យ​ឲ្យដឹង​ថ្ងៃទី​១៤​ធ្នូ​ថា ករណី​ដែល​រង​ការចោទប្រកាន់ថា សិប្បកម្ម​នេះ​ផលិត​ផលិតផល​ខាងលើ​មាន​ជាតិគីមី​ហាមឃាត់​និង​គ្មាន​ស្តង់ដារ​នោះ មន្ត្រី​បាន​ចុះ​ពិនិត្យ​ហើយ​រាយការណ៍​ជូន​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ហើយៗ​លោក​បាន​បញ្ជាក់ថា សិប្បកម្ម​នេះ​ពុំ​មាន​កំហុស​បច្ចេកទេស​ដល់​ថ្នាក់​ត្រូវ​បិទ​ទេ​។

​មន្ត្រី​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ក៏​អោយដឹង​ថ្ងៃទី​១៤​ធ្នូ​ដែរ​ថា : កាល​ពី​ចុះ​ត្រួតពិនិត្យ​នោះ លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ព្រះរាជអាជ្ញារង​ពុំបាន​ចុះ​ទៅ​ជាមួយ​ទេ ។ តែ​ដល់​មាន​បាតុភាព​និង​ព្រួយបារម្ភ​ផ្លុវច្បាប់ ទើប​លោក​បាន​ចុះ​ទៅ​ចូលរួម​សម្របសម្រួល​។ ប៉ុន្តែ​សមត្ថកិច្ច​ក៏រ​ក​ពុំ​ឃើញ​កំហុស​ឬ​បទល្មើស​សមល្មម​តាម​ច្បាប់​ត្រូវ​បិទ​សិប្បកម្ម​មាន​លក្ខណ​:​ជា​គ្រួសារ​នេះដែរ​។​

​លោក​ព្រះរាជអាជ្ញា​អោយដឹងថា កំហុសឆ្គង​មិន​ទា​ក់ទង់​គុណភាព អនាម័យ​និង​ប៉ះពាល់​សុខភាព​ដែរ​។ ហេតុនេះ ជំនាញ​ពាក់ព័ន្ធ​អាច​អប់រំ​ណែនាំ​អោយ​ម្ចាស់​សិប្បកម្ម​កែតម្រូវ កែលម្អ​កំហុស​តូចតាច​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ មន្ត្រី​នគរបាល​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់ មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៃ​ក្រសួង​មហាផ្ទៃ​មួយចំនួន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ទូច យុទ្ធា អនុប្រធាន​ក្រុម​ប្រតិបត្តិការ​ពិសេស​នៃ​នៅ​ទីតាំង​សិប្បកម្ម​នៃ​គណកម្មាធិការ​នេះ​បាន​ចុះ​ពិនិត្យ​សិប្បកម្ម​សញ្ញា​«​ភ្នំ​មាស​» ដែល​មាន​ម្ចាស់​ឈ្មោះ សុខ លាង ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​១០១ ក្រុមទី​៥ ភូមិ​៤ សង្កាត់​ព្រះ​ព​ន្លា​(​តែ​ទីតាំង​ជាក់ស្តែង​នៅ​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​) ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។ សិប្បកម្ម​នេះ​បាន​ដំណើរការ​ផលិត ទឹកត្រី ទឹក​ម្ទេស ទឹក​សៀង ទឹក​ខ្មេះ ទឹក​ក្បុង ទឹកស៊ីអ៊ីវ ។

​ជា​លទ្ធផល​បឋម​សមត្ថកិច្ច​រកឃើញ​បទល្មើស ៖ ទី​១-​ប្រើប្រាស់​សញ្ញា ISC (Institute Standard Cambodia) ក្លែងក្លាយ​។ ទី​២-​ការ​វេច​ខ្ចប់​ពុំ​មាន​លក្ខណះ​បច្ចេកទេ​សត្រឹម​ត្រូវ​។ ទី​៣-​មិន​បាន​ចុះបញ្ជី​ផលិតផល​(​ច ប ផ​) និង​ទី​៤-​លើក​ស្លាក​យីហោ​សិប្បកម្ម​មិន​បាន​តាម​ការកំណត់រ​បស់​ច្បាប់ ស្តីពី​ការគ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម​។​

​ករណីនេះ បណ្តាញ​សង្គម​និង​ព៍ត័មាន​មួយ​ចំនួ​ន​អោយ​ដឹងថា ៖ ក្នុង​សិប្បកម្ម​នោះ ចំនួន​ជាង​៩០​តោន នៃ​ផលិត​គ្មាន​ស្តង់ដារ​ក្នុងនោះ​មាន​សារធាតុ​ផ្សំ​ជាង​៤០​តោន​បាន​ប្រើ​សារធាតុ​គីមី ប្រឈម​និង​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​និង​ប្រើប្រាស​។​

​ទីតាំង​បាន​ផលិត ទឹកត្រី ទឹក​ម្ទេស ទឹក​សៀង ទឹក​ខ្មេះ ទឹក​ក្បុង ទឹកស៊ីអ៊ីវ ក្នុង​មួយ​ថ្ងៃ​ពី​១៥.០០០​ដប ទៅ​២០.០០០​ដប សម្រាប់​ចែកចាយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប​។​
​ប៉ុន្តែ ម្ចាស់​សិប្បកម្ម​នេះ​អោយដឹង​ល្ងាច​ថ្ងៃ​ទី​១៤​ធ្នូ​ថា : សមត្ថកិច្ច​ចុះ​មក​ត្រួពិនិត្យ​បាន​ឃើញ​ជាក់ស្តែង​ហើយ​ធ្វើ​កំណត់ហេតុ ហើយ​មិន​បាន​រកឃើញ​ថា​វត្ថុធាតុដើម វត្ថុ​ធាត់​ផ្សំ​និង​ផលិតផល​មាន​សារធាតុ​គីមី​ហាមឃាត់ មាន​បញ្ហា​អនាម័យ គុណភាព​ត្រូវ​មាន​ទោសកំហុស​នោះដែរ​។

​រីឯ​បរិមាណ​វត្ថុ​ធាតុ​និង​ផលិតផល​ក្នុង​សិប្បកម្ម​ជា​លក្ខណ​:​គ្រួសារ​នេះ មាន​ប្រមាណ​ជាង​១០​តោន​ប៉ុណ្ណោះ មិន​មាន​ដល់​៩០​តោន​ណា​នោះឡើយ​។ ហើយ​ផលិតផល​លក់​ចេញ​ក៏​មិន​ដល់​រាប់​ម៉ឺន​ដប​ក្នុង​១​ថ្ងៃៗ​ដែរ​។​

​នេះ​ជា​សិប្បកម្ម មិនមែន​ជា​រោងចក្រ​នោះដែរ ។ ដូច្នេះ​អាជីវកម្ម​ធ្វើ​តាម​កំរិត​ទុន ហើយ​បញ្ហា​នានា​ទាក់ទិន​បច្ចេកទេស សោភ័ណភាព គុណភាព និង​ស្តង់ដារ​ក៏​ស្ថិត​ក្នុង​ក​ម្រឹត​ជាតិ​និង​តំបន់​ដែល​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរ​បាន​លើកទឹកចិត្ត​អាជីវករ​ខ្មែរ​ក្នុងស្រុក​។ ព្រោះ​យើង​មិនទាន់​ឈានដល់​ឈរជើង​ស្មើ​ក​ម្រឹត​អន្តរជាតិ​នៅ​ឡើយ​៕ ដោយ ៖ បន្ទាយ​

spot_img
×