នេះជាខណៈពេលដ៏សែនរន្ធត់មួយ នៅពេលដែលបុរសម្នាក់នៅក្នុងប្រទេសចិន បានខំប្រឹងបើករថយន្តទាំងស្ថានភាពងងុយដេក បណ្តាលឲ្យរេពេញផ្លូវគួរឲ្យស្រៀវបំផុត ហើយទីបំផុត បានព្រលះជាមួយរថយន្តធុនធំ១គ្រឿង ដែលបើកក្នុងទិសដៅបញ្ច្រាស់គ្នាយ៉ាងសាហាវតែម្តង ។
តាមរយៈវីដេអូឃ្លីប យកចេញពីកាមេរ៉ាកត់ត្រាបាន បានបង្ហាញឲ្យឃើញតៃកុងម្នាក់ បានកំពុងបើករថយន្តក្នុងល្បឿនយ៉ាងលឿន ទាំងភ្នែកបើកពុំរួច ។ ប៉ុន្តែ គាត់ពិតជា សំណាងហើយ ដែលពុំបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនៅក្នុងហេតុការណ៍បុកគ្នាដ៏មហារន្ធត់នេះ ។
នេះជាវីដេអូឃ្លីបមួយ ត្រូវបានគេចែករំលែកយ៉ាងផុសផុល ជាមួយបំណងដាស់តឿនដល់អ្នកបើកបរទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវខ្ពស់បំផុត ក្នុងការបើកបរនៅលើដងផ្លូវសាធារណៈ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងអ្នកទទៃ ៕ រក្សា