Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកជន​អា​មេ​រិច​រំលឹកថា កូរ៉េខាងជើង​ធ្លាប់​សន្យាថា​នឹង​បំផ្លាញ​អាវុធ​នុយក្លេអ៊ែរ​ចោល​

spot_img

​ប្រទេស​កូរ៉េខាងជើង​សន្យាថា​នឹង​បំផ្លាញចោល​រោងចក្រ​អាវុធ​នុយក្លេអ៊ែ​របស់ខ្លួន​ទាំងអស់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​បេសកជន​ពិសេស​របស់​អា​មេ​រិច​ប្រចាំ​ប្រទេស​កូរ៉េខាងជើង​ឈ្មោះ Stephen Biegun​។​

​លោក​បញ្ជាក់ថា កូរ៉េ​ខាងជើង​បាន​ធ្វើកា​រ​សន្យា​ខាងលើ​ចំពោះ​លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច ដែល​បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​កូរ៉េ​ខាងជើង​កាលពី​ខែ តុលា​កន្លងទៅ​។​

​ទោះយ៉ាងណា លោក​បញ្ជាក់ថា កូរ៉េខាងជើង​ត្រូវតែ​បង្ហាញ​បញ្ជី​ទាំងស្រុង​នៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន មុន​ពេល​សម្រេច​បាន​ដំណោះស្រាយ​។​

​កាល​ពី​ខាងដើម ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​អះអាង​ពី​ការរីកចម្រើន​ដ៏​ខ្លាំង ក្នុង​កិច្ចចរចារ​រវាង​ប្រទេស​ទាំង​ពីរ​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ លោក ត្រាំ បាន​អះអាង​ថា គាត់​នឹង​ប្រកាស​ពី​ការ​បរិច្ឆេត និង​ទីកន្លែង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី ២​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ជួបគ្នា​ម្តង​រួចមកហើយ​កាលពី​ខែ​មិថុនា ក្នុង​ប្រទេស​សិង្ហ​បុរី ទោះយ៉ាងណា ដំណើរការ​ក្នុង​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ត្រូវបាន​គេ​មើលឃើញ​ថា​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ​។​

​ប្រទេស​កូរ៉េខាងជើង​តែងតែ​អះអាងថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​គឺ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​ការរស់រាន​នៃ​របប​ខ្លួន ហើយ​ដូច្នេះ​វា​នឹង​មិន​ធ្វើ​ការបោះបង់​ចោល​ឡើយ ប្រសិនជា​នៅតែ​មាន​ការគំរាមកំហែង​ផ្នែក នុយក្លេអ៊ែរ​ពី​សហរដ្ឋ​អា​មេ​រិច​។​

​ក្នុង​សុន្ទ​ក​រថា លោក Stephen Biegun និយាយថា ប្រធានាធិបតី ត្រាំ ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការបញ្ចប់​សង្គ្រាម​នេះ​។​

​គាត់​និយាយ​ថា “​ពួក​យើង​នឹង​មិន​ឈ្លានពាន​កូរ៉េខាងជើង​នោះទេ​។ ពួក​យើង​នឹង​មិន​ស្វែងរក​ការផ្តួលរំលំ​របប​កូរ៉េខាងជើង​នោះទេ​”​។​

​លោក​បន្ថែមថា លោក គីម ជុង​អ៊ុន​បាន​ប្តេជ្ញាចិត្ត​ក្នុង​កិច្ចពិភាក្សា​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច ក្នុងការ​បំផ្លាញ​ចោល​នូវ​រាល់​ឧបករណ៍ និង​គ្រឿង​ទាំងឡាយ​ដែល​បំរើ​ដល់​ការផលិត​អាវុធ​នុយក្លេអ៊ែរ​។​

​ទោះយ៉ាងណា លោក​បាន​អះអាង​ជា​ថ្មី​ថា អា​មេ​រិច​នឹង​មិន​ដក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ឡើយ រហូតដល់​មាន​ការលុប​បំបាត់​ចោល​​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×