Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបំរើ​ការងារ​តាម​ផ្ទះ​ភី​លី​ពី​ន​ម្នាក់ ត្រូវ​តុលាការ​អារ៉ាប់​ប៊ី សៅ​អូ​ឌី ប្រហារជីវិត​ពី​បទ​មនុស្សឃាត​

spot_img

​​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ជនជាតិ​ភី​លី​ពី​ន​ម្នាក់ ត្រូវបាន​គេ​ប្រហារជីវិត​នៅក្នុង​ប្រទេស​អារ៉ាប់​ប៊ី សៅ​អូ​ឌី​ពី​បទ​មនុស្សឃាត​។​

​ស្ត្រី​បំរើ​ការងារ​ក្នុងផ្ទះ​វ័យ ៣៩​ឆ្នាំ​ខាង​លើ ត្រូវបាន​គេ​រកឃើញ​មាន​ទោស​ពី​បទ​មនុស្សឃាត និង​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​តែ​ម្តង ក្រោយពេល​ក្រុមប្រឹក្សា​ច្បាប់​កំពូល​របស់​ប្រទេស​នេះ​បាន​​កំណត់ថា ករណី​របស់​ស្ត្រី​ភី​លី​ពី​ន​ខាងលើ​មិន​អាច​ដោះស្រាយ​ដោយ​ការ​សង​សំណង់​ឡើយ​តាម​ច្បាប់​អ៊ីស្លាម Sharia​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ក្រសួង​ការបរទេស​នៃ​ប្រទេស​នេះ​។​

​តួយ៉ាងពត៌មាន​លំអិត​ផ្សេង​ទៀត​នៃ​ការប្រហារជីវិត​ស្ត្រី​ភី​លី​ពី​ន​នោះ មិន​ត្រូវបាន​គេ​ដឹង​ឡើយ​។​

​ការផ្តល់​សំណង​ជា​លុយ​ក្រោយពេល​មាន​ការសម្លាប់​នរណាម្នាក់ គឺជា​វិធានការ​ស្របច្បាប់​របស់​ច្បាប់​អ៊ីស្លាម ដែល​ជនជាប់ចោទ​អាច​ផ្តល់​ប្រាក់​សំណង​ទៅដល់​សាច់ញាតិ​របស់​ជនរងគ្រោះ​បាន​។​

​ការប្រហារជីវិត​បាន​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​កន្លងទៅនេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ឯកអគ្គរាជទូត​របស់​ប្រទេសភី​លីពីន ប្រចាំ​ប្រទេស​អារ៉ាប់​ប៊ី សៅ​អូ​ឌី​។​

​ឯកអគ្គរដ្ឋទូត Adnan Alonto បាន​និយាយថា ស្ត្រី​ភី​លី​ពី​ន​នោះ​ទទួលបាន​ជំនួញ​ផ្នែក​កុងស៊ុល ពេល​កំឡុង​ការកាត់ក្តី​របស់គាត់ រួម​មាន​ការផ្តល់​មេធាវី និង​ការសួរសុខទុក្ខ​ពី​សំណាក់​បុគ្គលិក​ស្ថាន​កុងស៊ុល ហើយ​រដ្ឋាភិបាល​ឲ្យបាន​ផ្តល់ពត៌មាន​ថ្មីៗ​ដល់​ក្រុមគ្រួសារ​គាត់​ផង​ដែរ​។​

​សូមបញ្ជាក់​ថា មាន​ជនជាតិ​ភី​លី​ពី​ន​ប្រមាន ២,៣​លាន​នាក់​ កំពុង​ធ្វើការ​នៅ​បរទេស ហើយ​ប្រទេស​អារ៉ាប់​ប៊ី សៅ​អូ​ឌី ជា​ប្រទេស​នៅក្នុង​តំបន់​ដែល​មាន​កម្មករ​ភី​លី​ពី​ន​ច្រើនជាងគេ​បំផុត​៕ សុភ័ក្ត្រ

​ប្រភព​៖ CNN​

spot_img
×