វិស័យកសិកម្មមានសារសំខាន់ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀត ដោយបានចូលរួមចំណែកប្រមាណ៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុប ហើយប្រជាជនជាង៦៥ភាគរយបានចូលរួមចំណែក និងបម្រើឪ្យវិស័យនេះ។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (the NGO Forum on Cambodia) រួមសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ បណ្តាញអភិវឌ្ឍន៍សន្តិសុខ និងសុវត្ថិភាពស្បៀងនៅកម្ពុជា សហគមកសិកកម្មនិងកសិករមកពីគណៈកម្មាធិការរៀបចំវេទិកា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៧ រៀបចំ វេទិកាកសិករថ្នាក់ជាតិលើកទី ៧ លើកកម្ពស់ភាពជាដៃគូពហុភាគី ដើម្បីអោយកសិករទទួលបាន ទឹក ទុន និងទីផ្សារ ក្នុងកសិធុរកិច្ច ដែលមានអ្នកចូលរួមប្រមាណ ២៧០នាក់ សាលមហោស្រពចេនឡា ក្រុងភ្នំពេញ។
ក្នុងនោះដែរស្តង់ពិព័រណ៍នៅសាលមហោស្រោបចេនឡា រាជធានីភ្នំពេញ ក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី៧ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ២០១៧។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា បានថ្លែងថា
វេទិកានេះជាយន្តការមួយជម្រុញធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិស័យកសិធុរកិច្ច ដើម្បីឲ្យពហុភាគីពាក់ព័ន្ធធ្វើការរួមគ្នាក្នុងការធ្វើបច្ចុប្បន្នកម្មវឌ្ឍនភាពនៃវេទិកាកសិករលើកមុន និងដើម្បីកសាងក្របខ័ណ្ឌភាពជាដៃគូសម្រាប់វេទិកាកសិករថ្នាក់ជាតិ។ ក្រៅពីនេះជំរុញការអនុវត្តគោលនយោបាយដើម្បីគាំទ្រកសិករ ជាពិសេសស្ត្រី ដើម្បីឲ្យពួកគេមានកាលានុវត្តភាពកាន់តែច្រើនឡើងក្នុងការទទួលបានទឹក ទុន និង ទីផ្សារ។ លើសពីនេះទៀត ពង្រឹងកិច្ចសហការនិងភាពជាដៃគូ រវាងកសិករ អង្គការសង្គមស៊ីវិល ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និង ស្ថាប័នរាជរដ្ឋាភិបាល។
ថ្លែងក្នុងវេទិកាកសិករថ្នាកជាតិលើកទី៧ នេះ តឹក វណ្ណារ៉ា មានប្រសាសន៍ថា “វិស័យកសិកម្មគឺជាវិស័យដ៏មានសារសំខាន់ក្នុងចំណោមវិស័យអាទិភាពផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ដោយវិស័យនេះចូលរួមចំណែកប្រមាណ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយប្រជាជនជាង៦៥ភាគរយបានចូលរួមចំណែក និងបម្រើឪ្យវិស័យនេះ។ អ្វីដែលគួរឲ្យកត់សម្គាល់ “ផ្នែកឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលក៏បានទទួលស្គាល់ថា ការកែលម្អបរិយាកាសធុរកិច្ច និងការអភិវឌ្ឍផ្នែកឯកជន គឺជាល័ក្ខខ័ណ្ឌចាំបាច់សម្រាប់ជម្រុញកំណើន បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។ សម្រាប់ស្ថានភាពបច្ចុប្បន្ន និងទៅអនាគត កសិធុរកិច្ច ដែលមានន័យថា ធុរកិច្ចខ្នាតធំដែលបម្រើឱ្យវិស័យកសិកម្ម រួមបញ្ចូលទាំងផលិតកម្ម ការកែច្នៃ ការវេចខ្ចប់ ការចែកចាយផលិតផលកសិកម្ម ការផលិតគ្រឿងយន្តកសិកម្ម ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារៈផ្គត់ផ្គង់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា និងដើរតួនាទីកាន់ តែសំខាន់សម្រាប់វិស័យកសិកម្ម ហើយការងារនេះក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលកសិកម្មដែលផលិតចេញពីកសិករខ្នាតតូចផងដែរ និងធ្វើឪ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង៕ ដោយ ៖ កូឡាប