កាមេរ៉ាសុវត្ថិភាពបានចាប់បាននូវខណៈពេលដ៏មហារន្ធត់មួយ នៅពេលដែលជញ្ជាំងជាប់ដងផ្លូវមួយផ្ទាំងធំ បានដួលរលំនៅក្នុងទីក្រុង São João de Meriti (ប្រេស៊ីល) កាលពីរសៀលថ្ងៃច័ន្ទ (០៤ កុម្ភៈ) ។ ហើយជនរងគ្រោះនៅក្នុងហេតុការណ៍នេះ មានឈ្មោះ Márcia Porfírio អាយុ ៤១ ឆ្នាំ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះកំពុងដើរនៅលើចិញ្ចើម ដើម្បីបង់ថ្លែជំពាក់គេនៅឯផ្ទះឆ្នោតមួយ នៅពេលនោះ ស្រាប់តែជញ្ជាំងនៅជាប់ដងផ្លូវបានបាក់រលំសង្កត់លើទាំងកម្រោល ដែលបណ្តាលឲ្យនាងស្លាប់ភ្លាមៗតែម្តង ។ យោងតាមពលរដ្ឋតំបន់ ម្នាក់ក្នុងកម្មករជាច្រើនទៀត សឹងតែគេចខ្លួនពុំរួច ។
អ្នកបច្ចេកទេសការពារជាតិស៊ីវិល ដែលស្ថិតនៅកន្លែងកើតហេតុនោះ បាននិយាយថា ហេតុការណ៍ដួលរលំជញ្ជាំងនេះ ពុំជាប់ទាក់ទងនឹងភ្លៀងនោះទេ ។ ហើយក្រោយហេតុការណ៍នេះ ប៉ូលីសក៏បានបើកការស៊ើបអង្កេតបន្ថែមផងដែរ ៕ រក្សា