ក្នុងសារសហព័ន្ធថ្លែងទៅកាន់រដ្ឋសភាថ្ងៃទី ៥/២ ខណៈពេលដែលកិច្ចចរចារអំពីការរំសាយនុយក្លេអ៊ែរជាប់គាំងប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថា សន្និសីទកំពូលអាមេរិក-កូរ៉េខាងជើង លើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong-Un ប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ កុម្ភៈ នាប្រទេសវៀតណាម ។
ប្រភពច្បាស់ការណ៍មួយឲ្យដឹងថា ទីក្រុងដាណាំង និងហាណូយជាទីក្រុងមួយត្រូវបានពិភាក្សាសម្រាប់ជ្រើសយករៀបចំព្រឹត្តិការណ៍នេះ ។
តាម CNN បេសកជនពិសេសរបស់ក្រសួងការបរទេសអាមេរិកអំពីកូរ៉េខាងជើង មានគម្រោងនឹងទៅកាន់ក្រុងព្យុងយ៉ាងនៅថ្ងៃទី ៦ ខែកុម្ភៈ ដើម្បីពិភាក្សាជាក់ស្តែងអំពីការរៀបចំជំនួបកំពូលនេះ ហើយក្នុងនោះក៏មានការជ្រើសរើសយកទីក្រុងណាមួយរបស់វៀតណាម ។
ជំនួបលើកទី១ រវាងលោក Trump និងលោក Kim
គួររំលឹកថាសន្និសីទកំពូលអាមេរិក-កូរ៉េខាងជើងលើកទី១ បានប្រព្រឹត្តទៅនៅខែ ៦ ឆ្នាំ២០១៨ នៅសិង្ហបុរី ៕ ចន្ទ្រា