Thursday, February 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​អន្តោប្រវេសន៍ ចុះ​ពិនិត្យ​កំណើន​វត្តមាន ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ នៅ​ខេត្ត​ព្រះសីហនុ​

​ភ្នំពេញ ​៖ លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ដឹកនាំ​កិច្ចប្រជុំ ស្តាប់​របាយការណ៍​ដំបូង ស្តី​ពី​ការចុះ​ស្រង់​ស្ថិតិ ជនបរទេស ក្រុង​ខេត្ត​ព្រះសីហនុ របស់​ក្រុម​ការងារ​ចុះ​ជួយ​គាំទ្រ និង​ពង្រឹង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក្នុងនោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ ។​

​បើ​តាម​លោក យន្ត មីន អភិបាលខេត្ត​មានប្រសាសន៍ថា វត្តមាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ នៅក្នុង​ខេត្ត​ព្រះសីហនុ កើនឡើង​ច្រើន នាពេល​បច្ចុប្បន្ន​នេះ ពិសេស​ជនជាតិ​ចិន​។ ដោយសារ​តែ​ខេត្ត​ព្រះសីហនុ កំពុងតែ​មាន​សន្ទុះ នៃ​ការអភិវឌ្ឍន៍ តាមរយៈ​នៃ​គម្រោង​វិនិយោគ​ជា​ច្រើន​គម្រោង ហើយ​តាមរយៈ​នៃ​គម្រោង​វិនិយោគ​ទាំងអស់​នេះ មាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន បាន​កើតឡើង ដូចជា សំណង់​អគារ​ពាណិជ្ជកម្ម​កម្ពស់​ខ្ពស់ៗ​ជាដើម ដែល​ពីមុន​មិន​ធ្លាប់​មាន​ទេ​។ ចំពោះ​កំណើន​វត្តមាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ នៅ​ខេត្ត​ព្រះសីហនុ គឺមាន​៣​ប្រភេទ ទី​១ ជនបរទេស ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ ទី​២ ជនបរទេស ដែល​ជា​ពលករ ឬ​កម្មករ ដែល​ចូលមក​ធ្វើ​ការងារ តាម​ក្រុមហ៊ុន និង​ការដ្ឋាន​សំណង់​មួយ​ចំនួន និង​ទី​៣ ជា​អ្នក​ទេសចរណ៍​ចល័ត​។​

​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ បាន​ណែនាំ​ឲ្យ​ក្រុម​ការងា​រថ្នា​ក់​ជាតិ សហការ ជាមួយ​រដ្ឋបាល​ខេត្ត ធ្វើ​កិច្ចការ​ដោយ​ផ្អែក​លើ​ផ្លូវ​ច្បាប់ មិន​គិត​ជាតិ​សាសន៍ ក្នុងនោះ​ជនបរទេស​រូប​ណា ដែល​ចូលមក និង​បំពេញ​ការងារ ស្របច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរ​ត្រូវ​គាំទ្រ និង​ការពារ ប៉ុន្តែ​ជន​បរទេស​រូប​ណា ដែល​ល្មើសច្បាប់ របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​ចាត់វិធានកា​រណ៍ តាម​នីតិវិធី​ច្បាប់ ដោយ​មិន​លើកលែង​ឡើយ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

×