Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម ស្មើ​និង ១១.៩១២ គ្រាប់ ត្រូវបាន អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង​បង្ក្រាប​

spot_img

ស្ទឹងត្រែង ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ចំណុច​ស្ពាន​ទី​២ ភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង ក្រោម​បញ្ជា​ផ្ទាល់ លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង កម្លាំង​បាន​បង្ក្រាប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន ឆ្លងដែន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ថាវ ចឺ​យ ភេទ​ប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​កសិករ ទីលំនៅ​ភូមិ​មឿង​មឺន ឃុំ​នួន​ហៃ ស្រុក​មឿង​ម៉ឺន ខេត្ត​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

​កងកម្លាំង​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា សមត្ថកិច្ច ចាប់​យក​វត្ថុតាង​រួមមាន​÷ ១.​ថ្នាំញៀន​មេតំ​ហ្វេ​តមីន WY ចំនួន ២ កញ្ចប់ ធំ​ស្មើនឹង​៦០​កញ្ចប់​តូច ទម្ងន់ ១.៤៧១,៩​ក្រាម (​ថ្លឹង​ទាំង​សំបក​)​ស្មើនឹង ១.១៩១២ គ្រាប់​ទម្ងន់​សុទ្ធ ១១៨០,៧ ក្រាម ២.​ទូរស័ព្ទ​ចំនួន ១ គ្រឿង ៣.​លុយ​ឡាវ ៤១.០០០ គី​ប (​បួន​ម៉ឺន​មួយ​ពាន់​គី​ប​) ៤.​កាបូប​ដាក់​ខោអាវ​ពណ៌​ខ្មៅ​លាយ​ក្រហម​ចំនួន ១ ។​

​បច្ចុប្បន្ន​វត្ថុតាង និង​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×